ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤៥ ចាប់ពីរង្វង់មូលរាម ឆ្លងកាត់តាមមុខព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះ សីហនុ

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤៥ ចាប់ពីរង្វង់មូលរាម ឆ្លងកាត់តាមមុខព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះ សីហនុ មកដល់ទីបញ្ជាការកងទ័ព ជើងទឹករាម ដែលរងការខូចខាតដោយ សារទឹកហូរច្រោះបាក់ដី (បាក់ផ្លូវ)នៅជិតមូលដ្ឋានសមុទ្រ មានទីតាំងស្ថិតនៅឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

   ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តព្រះសីហនុ ធ្វើគម្រោងស្ដារ និងជួសជុលផ្លូវលេខ ៤៥នេះឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងស្រក់ចុះ ។ បច្ចុប្បន្នផ្លូវនេះ ត្រូវបានអង្គភាពកងទ័ពជើងទឹកនូលដ្ឋានសមុទ្ររាម យកបាវច្រកដី ទប់ការពារទឹកហូរច្រោះ បាក់ផ្លូវកាន់តែធំ ហើយនៅពេលភ្លៀងរាំង យើងនឹងលើកគម្រោងជួសជុលបន្ទាន់ ដើម្បីជួយសម្រួល ចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរធ្វើ ដំណើរធម្មតាឡើងវិញ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner