ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ ក្រុង ស្រុក ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ ក្រុង ស្រុក ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងជិះទូកពិនិត្យមេីលស្ថានភាពទឹក នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ ភូមិបឹងព្រះ ឃុំកំពង់គ្រែង ស្រុកទឹកឈូ និងក្រុងកំពត ចាប់ពីព្រឹក រហូតដល់ល្ងាចថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩។
ឯកឧត្តម រួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី ត្រីខ និងថវិកា៥០០,០០០៛។
ឯកឧត្តមក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ពិសេសរក្សានូវអនាម័យ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្ករអោយមានជាជំងឺអាសន្តរោគផ្សេងៗ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹក ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ៕