តំណាងរាស្រ្តមណ្ឌល រតនគិរីអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងជួបបងប្អូនដែលកំពុងរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី និងលោកជំទាវអមដំណើរដោយមន្រ្តីក្នុងខេត្ត និងមន្រ្តីស្រុកកូនមំុ នាព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងជួបជាមួយប្រជាពលរដ្ឋស្ថិតក្នុងស្រុកកូនមំុត្រង់ចំណុចឃំុស្រែអង្គោងដែលកំពុងរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងបានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
នាឱកាស់នោះឯកឧត្តម តំណាងរាស្រ្តបានផ្តាំផ្ញេីរឲ្យអាជ្ញាធរស្រុកកូនមំុត្រូវយកចិត្តទុកដាក់ និងតាមដានជាប្រចាំនូវរាល់ស្ថានភាពទឹក និងត្រៀមកំលាំងដេីម្បីជួយសង្រ្គោះដល់ពួកគាត់។ឯកឧត្តមបានបន្តទៀតថាដោយសាតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វេីឲ្យទឹកភ្លៀងវាបានហូរ ធ្លាក់ពីតំបន់ភ្នំនិងតំបន់ខ្ពស់ទៅតំបន់ទំនាបជាហេតុធ្វើឲ្យស្រែ ចំការ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមភូមិខ្លះមានការលិចលុង។
តែទោះបីយ៉ាងណាផលដំណាំទាំងអស់នោះមិនទាន់ខូចខាតនៅឡេីយទេពីព្រោះទឹកទើបតែចាប់ផ្តើមលិចហេីយជំនន់ទឹកភ្លៀង វាអាចឆាប់ស្រក់ទៅវិញបេីគ្មានទឹកភ្លៀងធ្លាក់ទេនោះ។ ហេីយនៅថ្ងៃនេះផងដែរកំលាំងយោធា កំលាំងនគរបាល និងសាខាកាកបាទក្រហម ខេត្តក៏បានចុះមកជួយបោះជម្រំតង់នៅតាមទីទួលសុវត្ថភាពឲ្យបានប្រជាពលរដ្ឋស្នាក់នៅជាបណ្តោះអាសន្ននៅស្រុកលំផាត់ផងដែរ។
គួបញ្ជាក់ផងដែរថាបេីតាមការឲ្យដឹងពីមន្ទីធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរីបានឲ្យដឹងថាទឹកជំនន់ទន្លេស្រែពកបានស្រក ចុះបន្តិចហេីយនៅព្រឹកមិញនេះ គឺកម្ពស់ទឹក១៣ម៉ែត្រ៩៦ស្រកចុះចំនួន០ម៉ែត្រ១៥ ៕ធ.ដ
ដោយគតិ យុត្ត