ឯកឧត្តម ឃឹម ប៊ុនសុង៖ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឃឹម ប៊ុនសុង៖ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ  ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់នៅសុខសាន្តរបស់យើងគ្រប់រូប។
គ្រួសារខ្វះខាតស្បៀងចំនួន៣០០គ្រួសារ ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី ១០ ខែ សីហា ឆ្នាំ២០១៩ បានទទួលអំណោយមនុស្សធម៌របស់សម្តេចពិជ័យសេនា ទៀ បាញ់ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប តាមរយៈឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុង និងខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បាននាំមកនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចពិជ័យសនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលតែងយកចិត្តទុកដាក់ពីទុក្ខលំបាក និងជីវភាពរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋាន ដែលកំពុងប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារមួយចំនួន ព្រមទាំងបញ្ហានឹងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ខូចខាតដល់ផលដំណាំស្រូវមួយចំនួនផងដែរ ។ ឯកឧត្តម បានថ្លែងនូវអំណរគុណបងប្អូនជាម្ចាស់ឆ្នោតទាំងអស់ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា បន្តការដឹកនាំ និងការអភិវឌ្ឍប្រទេសក្នុងអាណត្តិទី៦ នៃរដ្ឋសភា ។

ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និងសមទ្ធិផល ដែលគណបក្សសង្កាត់ជ្រាវ អនុវត្តបានក្នុងពេលកន្លងមក លើកិច្ចអភិវឌ្ឍន៍ភូមិ សង្កាត់  ព្រមទាំងបានធ្វើការកោតសរសើរ  ពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិការបក្សសង្កាត់ជ្រាវ គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែក លើការអភិវឌ្ឍន៍ឃុំសង្កាត់ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ  ។  ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ និង ជីវភាពរស់នៅរបស់ប្រជាជនយើងកាន់ តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរឡើយ ។

ភាពរីកចម្រើនទាំងនេះ គឺផ្តើមពីគោលមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ  ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់នៅសុខសាន្តរបស់យើងគ្រប់រូប ។

ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរក្រុង សុំជួយពិនិត្យ និងស្រាវជ្រាវឡើងវិញ ចំពោះការធ្វើប័ណ្ណសម្គាល់អចលនទ្រព្យ ដែលបានធ្វើការឆ្វៀលចេញពីតំបន់បុរាណដ្ឋាន ជូនប្រជាជន និងការបង់ពន្ធដីធ្លីផងដែរ។
ឯកឧត្តមបណ្ឌិត និងប្រតិភូ បានប្រគល់អំណោយដល់គ្រួសារសមាជិក សមាជិកាបក្សទាំង៣០០គ្រួសារ ដោយ១ គ្រួសារទទួលបាន២០គីឡូក្រាម និង ថវិកា២ម៉ឺនរៀលផងដែរ ៕ធ.ដ

ដោយ៖ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner