ឯកឧត្ដម គន់ គីម អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូន សមាជិកអតីតយុទ្ធជន ចំនួន៣១១ នាក់ នៅទីស្នាក់ការ កណ្ដាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូន សមាជិកអតីតយុទ្ធជន ចំនួន៣១១ នាក់ នៅទីស្នាក់ការ កណ្ដាល។ សមាគមអតីត យុទ្ធជន កម្ពុជា  ស្ថិត ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩  នឹងមានការអមដំណេីរដោយ ឯកឧត្តម ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងអគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណឡូជី និងមន្ត្រី ពាក់ព័ន្ធជាច្រើនទៀតផងដែរ។

យោងតាមរបាយណ៍របស់ ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានឱ្យដឹងថា  គិតត្រឹមខែកក្តដា ឆ្នាំ២០១៩ មុខសញ្ញាអតីតយុទ្ធជនសរុបក្នុងខេត្តកណ្តាល មានចំនួន៤៥៨៣នាក់ ក្នុងនោះមានអតីតយុទ្ធជនជានិវត្តន៍ជន ១៣៨១នាក់ អ្នកពិការភាព ១២៣០នាក់  អ្នកបាត់បង់សមត្ថភាព ៤៩នាក់ ពលី១៥១៣នាក់ និង មរណៈ ៤១០នាក់។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយ័ត្ន ការពារខ្លួនពីជម្ងឺដង្កាត់ផ្សេងៗ ខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៍សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្តរបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា អតីតយុទ្ធជន ដែលមានសរុបជាង១៣ម៉ឺននាក់ទូទាំងប្រទេស គឺជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការការពារជាតិមាតុភូមិ ឲ្យទទួលបានសុខសន្តិភាព ដែលជាហេតុធ្វើឲ្យមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ននេះ។ ដូចនេះ ពួកគាត់គួរតែទទួលបានការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រ ដែលជាការតបស្នងដល់ការពលីនេះ។

គួរបញ្ជាក់ថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះមួយគ្រួសារៗ ទទួលបានៈ ថវិកា ១០ម៉ឺនរៀល
-ទឹកត្រី ១យួរ -ទឹកស៊ីអ៊ីវ ១យួរ -ស្កសរ ១គីឡូ -ប៊ីចេង ១កញ្ចប់ -និងអង្ករ ២៥គីឡូ។ ដែលបានទទួលការឧបត្ថម្ភដោយក្រុមហ៊ុន កោះថ្មី ថេកណូឡូជី ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា ជាពិសេតែងយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រដល់វីរៈភាពរបស់យោធិន និង អតីតយុទ្ធជន ក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន កោះថ្មី ថេកណឡូជី បានជួយសាងសង់ផ្ទះ១០០ខ្នង ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ និង ខេត្តបាត់ដំបង ចំណែក ក្នុខេត្តកណ្តាល ក្រុមហ៊ុន ក៏បានជួយសាងសង់ផ្ទះ ៣០ខ្នងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner