អតិផរណារបស់ប៉ាគីស្ថានបំបែកឯកត្តកម្ម ឡើងដល់៣៧,៩៧ ភាគរយ

អតិផរណារបស់ប្រទេសប៉ាគីស្ថានបានបំបែកឯកត្តកម្ម កើនឡើងដល់ ៣៧,៩៧ ភាគរយ
នៅក្នុងខែឧសភា នេះបើតាមទិន្នន័យផ្លូវការ បានបង្ហាញក្នុងសប្តាហ៍នេះ។

ស្របពេលគេដឹងថា ប្រទេសប៉ាគីស្ថានស្ថិតនៅលើគែមនៃការដួលរលំនៃសេដ្ឋកិច្ច និងការចរចារថវិកាសង្គ្រោះដ៏សំខាន់ត្រូវបានជាប់គាំងនោះ ទិន្នន័យចុងក្រោយបង្អស់របស់ការិយាល័យស្ថិតិប៉ាគីស្ថានបានបង្ហាញថា អាហារ និងថ្លៃដឹកជញ្ជូនបានកើនឡើងជាង ៥០ ភាគរយក្នុងខែឧសភា ឆ្នាំ២០២២ ខណៈដែលអតិផរណាជាមធ្យម សម្រាប់រយៈពេល ១២ ខែចុងក្រោយនេះគឺ ២៩.១៦ ភាគរយ។

លោក ម៉ូហាម៉េត សូហែល (Mohammad Sohail)ដែលជាអ្នកផ្តល់ហិរញ្ញប្បទាននៅទីក្រុង ការ៉ាជី (Karachi) បាននិយាយថា «កម្រិតនៃអតិផរណានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ និងវណ្ណៈកណ្តាលរបស់ប្រទេស ដែលប្រាក់ចំណូលរបស់ពួកគេកំពុង។»

ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលគេជឿថា មិនត្រឹមត្រូវជាច្រើនឆ្នាំបានរុញច្រានសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានដល់កម្រិតកំណត់ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយវិបត្តិថាមពលពិភពលោក និងទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានលិចទឹកដល់មួយភាគបីនៃប្រទេសក្នុងឆ្នាំ ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner