សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនយោបាយថៃ នឹងគិតមើលឱ្យឆ្ងាយ ក្រោយគណបក្សថ្មី មាននយោបាយបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួន

កណ្ដាល ៖ ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនយោបាយថៃនឹងគិតមើលឲ្យឆ្ងាយ ខណៈគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មីមានបំណងចង់បណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេសខ្លួន។

សម្ដេចតេជោ បានថ្លែងថា នយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ។

សម្ដេចបន្តថា អ្នកបង្កើតនូវនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច មិនត្រឹមតែកម្មករកម្ពុជា និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករពីកម្ពុជា និងឡាវ ហើយមកពីមីយ៉ាន់ម៉ាផងដែរ។

សម្ដេចតេជោបានបន្ថែមថា មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជា និងឡាវ ចេញបណ្ដោយ។ ខ្ញុំគិតថា នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជា និងឡាវទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានផ្ដាំឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ និងណែនាំដល់ក្រសួងការងារ តាមដានឱ្យបានហ្មត់ចត់ពីបញ្ហានេះផងដែរ ៕ អត្ថបទ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner