ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៩ករណី ថ្ងៃទី២ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៩៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន៖ ជួញដូរ ១៩ករណី ឃាត់ ៣២នាក់ (ស្រី ០នាក់)។ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ១២រណី ឃាត់ ៦០នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤២៩៦,៦៥ក្រាម និង២៣កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ១៧០៦,៤១ក្រាម។ អុិចស្តាសុី (mdma) ស្មេីនិង ៣១៤៥៤,០៥ក្រាម។ នីមេតាហ្សាប៉ាម (N-zapam) ស្មេីនិង ៣៤,០ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប កម្លាំង នគរបាលជាតិ ៩អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ៤អង្គភាព ៕
ដោយ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner