គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព និងគោរពតាមបទបញ្ចារបស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ លោកអធិការរងខណ្ឌ លោកបញ្ជារងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី និងកម្លាំងសន្តិសុខខណ្ឌ បានដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខវត្តនិរោធ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ។

ក្នុងប្រតិបត្តិការខាងលើមានកម្លាំង ចូលរួមសរុបចំនួន៣៤នាក់មាន៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ  ចំនួន១៧នាក់ កម្លាំងអធិការនគរបាលខណ្ឌចំនួន១៣នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន០៤នាក់។ ជាលទ្ធផលធ្វើការត្រួតពិនិត្យ គឺមានរថយន្តបានចំនួនសរុប១២គ្រឿង ម៉ូតូសរុបចំនួន១២១គ្រឿង ក្នុងនោះម៉ូតូអត់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាព ចំនួន១៦គ្រឿង។ ចំពោះម៉ូតូ១៦គ្រឿងនេះ ត្រូវបានអប់រំ និងឲ្យត្រឡប់ទៅវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner