ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារទាំង ឡាយទោះតូចធំក្តី។ ព្យាយាមចូលទៅកាន់តែកៀកនឹងថ្នាក់លើ ហើយស្វែងយល់ពីដំណើរ ការការងារអោយកាន់តែជិតស្និទ្ធ ពីព្រោះអ្នកមានលទ្ធភាពប្រើប្រាស់ពត៌មានដែលអ្នក ទទួលបានមកអនុវត្តការងារអោយបានកាន់តែត្រឹមត្រូវនៅក្នុងថ្ងៃនេះ។ ក្នុងនោះសូមចងចាំ ថាការទទួលខុសត្រូវចំពោះការងារក្នុងការិយាល័យ ឬអាជីពដទៃក្តីនឹងធ្វើអោយអ្នកអាច សម្រេចបានជោគជ័យ ហើយឈានទៅដល់គោលដៅដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នករំពឹងថាអាចអនុវត្តរាល់កិច្ចការ និងអាជីវកម្ម នានាបានយ៉ាងប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកនឹងចង់ផ្លាស់ប្តូររបត់ការងារ និងទីកន្លែង ការងារក៏អាចធ្វើទៅបានដោយសេរី។ ស្របពេលនេះ សូមចងចាំថាបញ្ហាមិនទាន់កំចាត់បាន ទាំងស្រុងនោះទេ ដូច្នេះសូមមានភាពរហ័សរហួន សិក្សាស្វែងយល់ និងព្យាយាមប្រមូល យកពត៌មានអោយបានច្រើនបំផុត។ ទន្ទឹមនឹងនោះ បើទោះបីជាអ្នកមិនទាន់មើលឃើញពី លទ្ធភាពដែល នឹងទទួលបានភាពជោគជ័យនៅរវាងពេលព្រឹកក្តី ក៏កុំបោះបង់គោលបំណង និងផែនការ ដោយសារនៅពេលបន្ទាប់នេះអ្នកនឹងបានផលច្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលជាពិសេស ចំពោះ កិច្ចការងារទាំងឡាយណាដែលទាក់ទងនឹងសិល្បៈ។ រាល់ករណីការងារទាំងអស់នឹង ក្លាយទៅជាជោគជ័យ ហេតុដូចនេះអ្នកអាចកំណត់ពេលវេលាសម្រាប់បើកបង្ហាញការតាំង ពិព័រណ៍ស្នាដៃសិល្បៈ ការធ្វើបទបង្ហាញពីការបោះពុម្ពថ្មីៗបាន។ ហោរាសាស្រ្តអាជីពបែរជា ព្រមានលោកអ្នកអំពីការសម្រេចចិត្តធ្វើការងារដោយប្រញាប់ប្រញាល និងសកម្មភាព ប្រថុយប្រថាន។ ដោយឡែក សូមលោកអ្នកកុំមើលស្រាលស្ថានការណ៍នានាអោយសោះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនងការ ទូតរវាងមនុស្សជុំវិញខ្លួន ពិសេសដៃគូការងាររបស់អ្នក។ លើសពីនេះ អ្នកអាចបញ្ចប់ប្រតិ បត្តិការពាណិជ្ជកម្ម ឬធ្វើការបណ្តាក់ទុនសម្រាប់ការងារតូចធំថ្មីៗបានយ៉ាងប្រសើរ។ បើទោះ បីជាយ៉ាងនេះក្តី អ្នកក៏អាចរងឥទ្ធិពលពីខាងក្រៅខ្លាំងដែរ ហេតុនេះបើទោះបីជាយ៉ាងណាក្តី សូមកុំបាក់ទឹកចិត្តដោយសារតែពត៌មានពីខាងក្រៅដែលមិនចាំបាច់ទាំងនោះ។ ដោយឡែកសូមលោកអ្នករកពេលវេលាសម្រាកខ្លះ ដោយសារសុខភាពរបស់អ្នកកំពុងរងផលប៉ះ ពាល់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកនៅក្នុងពេលនេះហាក់មានភាពរឹងស្ទះខ្លះ ដែលមិនអាចអោយអ្នកឈានទៅដល់ភាពជោគជ័តតាមបំណងបាននៅឡើយ។ ចូរបន្ត ការងាររបស់អ្នកជាធម្មតា ព្យាយាមយល់ដឹងពីស្ថានភាពដែលកំពុងកើតឡើង ហើយគិតគូរ ពីផែនការអនុវត្តរបស់អ្នក។ ក្នុងនោះសូមប្រយ័ត្នក្រែងមានការខកបំណង ក្រោមជំនឿទុក ចិត្តរបស់អ្នកចំពោះអ្នកដទៃ។ លើសពីនេះ ប្រសិនបើអ្នកនឹងជួបបញ្ហាអ្វីក៏ដោយមិនគួរមាន ការព្រួយបារម្ភពេកនោះទេ ដោយសារស្ថានភាពល្អប្រសើរនឹងត្រឡប់មករកអ្នកវិញក្នុង ពេលឆាប់ៗនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការសហការក្នុងថ្ងៃនេះមានអំណោយផល ណាស់។ ភាពស្មោះត្រង់ និងការជួយទំនុកបម្រុងរវាងមនុស្សក្នុងក្រុមការងារ និងដៃគូមាន កំរិតខ្ពស់។ អ្នកអាចទុកចិត្តមនុស្សទាំងនោះបាន។ ទន្ទឹមនឹងនេះ សូមប្រើពេលវេលានេះ ដើម្បីធ្វើការពិភាក្សាផ្តោះប្តូរយោបល់ និងលើកគម្រោងថ្មីសម្រាប់អនាគតអាជីពដ៏ប្រសើរ។ បោះបង់ចោលការសង្ស័យ និងការភ័យខ្លាចដែលមិនចាំបាច់។ ចំពោះស្ថានភាពអវិជ្ជមាន ដែលនឹងអាចកើតឡើង ក៏មិនចាំបាច់ត្រូវបារម្ភនោះដែរ រៀបចំគម្រោងសម្រាប់ការឆ្លើយតប នឹងស្ថានភាព ហើយរក្សាភាពអត់ធ្មត់ជានិច្ច។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ សកម្មភាពដែលកំពុងកើតឡើងនៅខាងក្រៅនាពេលនេះអាច នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះផែនការអនុវត្តការងាររបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត និងការឆ្លើយតបអោយបានល្អបំផុត។ ហើយបើទោះបីជាយ៉ាងណាក្តីសូមកុំធ្វើការតបតនៅ ក្នុងពេលនេះ ពីព្រោះផលអវិជ្ជមានកើតឡើងពីការធ្វេសប្រហែល និងភាពឆេវឆាវមានកំរិត ខ្ពស់។ ក្នុងនោះដែរ ប្រហែលជាមនុស្សនៅក្នុងក្រុមរបស់អ្នកមិនតែងតែគាំទ្រការងារ និងការ សម្រេចចិត្តរបស់អ្នកទេ ហេតុនេះ ចូរខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដោយខ្លួនឯង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អប្រសើរគួរអោយកត់សម្គាល់។ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ ឬស្ថិតនៅក្នុង កន្លែងការងារបច្ចុប្បន្ន ហើយបន្តអនុវត្តការងារដែលមាននៅក្នុងពេលនេះ ដោយសារអ្នក អាចនឹងទទួលបានផលដូចគ្នា។ ប៉ុន្តែដោយយោងទៅលើចំណុចនេះ ប្រហែលជាអ្នកមិនចាំ បាច់ផ្លាស់ប្តូរនាំអោយអស់កំលាំង និងខាតពេលវេលាច្រើននោះទេ។ ព្យាយាមយកចិត្តទុក ដាក់លើការងារ ហើយសម្របទៅតាមស្ថានភាពជានិច្ច។ ដោយឡែក សូមលោកអ្នកកុំផ្តោត សារសំខាន់ទៅលើពាក្យសំដី និងបរិយាកាសជុំវិញខ្លួនខ្លាំងពេក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការធ្វើទំនាក់ទំនងនានានៅក្នុងថ្ងៃនេះនឹងជួបស្ថាន ភាពល្អប្រសើរ។ អ្នកអាចធ្វើឲ្យគេយល់ដឹងចិត្ត និងជួយគាំទ្ររាល់គោលបំណងរបស់អ្នក បាន។ ពិសេសមនុស្សរួមក្រុមការងារនឹងជួយយកអាសារលោកអ្នកគ្រប់កាលទេសទាំងអស់ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ក្នុងពេលស្របគ្នានេះចូរ កំចាត់ចេញភាពអាត្មានិយម ហើយស្តាប់ការផ្តល់យោបល់ពីអ្នកដទៃ។ ចំពោះបញ្ហាហិរញ្ញ វត្ថុនៅក្នុងពេលនេះក៏មិនគួរមានអ្វីដែលត្រូវព្រួយនោះទេ ពីព្រោះអ្នកទទួលបានប្រាក់ ចំណេញច្រើន។ ក្នុងនោះដែរ សូមរក្សាគម្លាតពីមនុស្សឆ្នាំច ព្រោះក្រែងមានការខកចិត្ត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកទទួល បាន ភាពជោគជ័យចំពោះរាល់កិច្ចការងារទាំងឡាយដែលអ្នកនឹងដាក់ចេញនៅក្នុងពេល នេះ។ អ្នកទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងពីមនុស្សជាច្រើន ដែលហេតុផលនេះ នឹងជួយអោយការងារអ្នកអាចម្រេចទៅបានដោយរលូន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូម កុំផ្តេកផ្តួលទៅលើជំនួយរបស់អ្នកដទៃ ព្យាយាមបំពេញការងារក្រោមបន្ទុកដោយខ្លួនឯង។ ក្នុងនោះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ និងទីកន្លែងការងារ ពីព្រោះស្ថេរភាពមានពេញបរិបូណ៍។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនអោយចំណាយពេលនិយាយ ចរចារឿងរ៉ាវដែលមិនចាំបាច់ មិនទាក់ទងនឹងការងារ។ ក្នុងនោះដើមចុងរបស់អ្នក ដទៃនឹងក្លាយជាចំណោទដែលនាំផលលំបាកចំពោះមុខមាត់ និងជំនឿទុកចិត្តរបស់មនុស្ស នៅជុំខ្លួនអ្នកចំពោះអ្នក។ ចូររៀបចំអនុវត្តការងារសំខាន់ៗនៅពេលព្រឹក ប៉ុន្តែក៏គួរខិតខំធ្វើ អោយអស់ពីសមត្ថភាព និងលទ្ធភាពផងដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងបង្កើតមុខរបរថ្មី ការចុះហត្ថលេខា និងការចំណាយដើមទុនច្រើន សូមពឹងពាក់អាស្រ័យទៅលើពត៌មានពិត ដែលអ្នកទទួលបាន។ ក្រៅពីនេះ សូមពិនិត្យអោយបានល្អិតល្អន់ក្រែងមានការបាត់បង់របស់ ខ្លះជាយថាហេតុ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលល្អប្រសើរ ណាស់សម្រាប់ការធ្វើទំនាក់ទំនងជាមួយដៃគូ និងបូកសរុបការផ្ទេរផ្ទូរទឹកប្រាក់ពាណិជ្ជកម្ម លើសពីនេះ លោកអ្នកនឹងអាចមើលឃើញពីខ្ទង់ចំណេញយ៉ាងច្រើន។ ក្នុងនោះ សម្រាប់ រាល់ករណីដែលទាក់ទងនឹងចលន ឬអចលនទ្រព្យ។ ទន្ទឹមនឹងផលល្អប្រសើរក្នុងពេលនេះ សូមលោកអ្នកកុំផ្តោតការយកចិត្តទុកដាក់នឹងបញ្ហារឹងស្ទះ ឬភាពអវិជ្ជមាន។ សម្រាប់លោក អ្នកដែលជាអ្នកដឹកនាំ ឬដឹកនាំក្រុមការងារនឹងទទួលបានការជួយជ្រោមជ្រែងច្រើនពីមនុស្ស ក្រោមបង្គាប់។
ចំណាំៈ
ឆ្នាំទាំង៣ ខាល វក រកា រាសិឡើងខ្ពស់ត្រដែត។