សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសប្បាយចិត្ត ដែល ថៃតបមកវិញថា មិនបណ្តេញពលករខ្មែរទេ ហើយថែមទាំងជួយសម្រួលដល់ពួកគេថែមទៀត

កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសប្បាយចិត្ត ដែលបក្សនយោបាយថៃមួយ តបមកវិញថា មិនបណ្តេញពលករខ្មែរមកវិញទេ ហើយថែមទាំងជួយសម្រួលដល់ពួកគេថែមទៀតផង។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា ម្សិលមិញ មានការបញ្ជាក់ជាក់លាក់ថា ថៃមិនបណ្តេញពលករកម្ពុជា និងឡាវ ចេញពីប្រទេសថៃនោះទេ។ សម្តេច បានបន្ថែមថា៖ ខ្ញុំបានទទួលព័ត៌មានដ៏ពេញចិត្ត ជាមួយនឹងការបកស្រាយថា នឹងមិនមានបញ្ហានោះកើតឡើងទេ អញ្ចឹងកម្ពុជាទទួលយកនូវការបកស្រាយនេះ ។

សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិនទៅនឹងកម្មករអន្តោប្រវេសន៍ ដែលជាកិច្ចព្រមព្រៀងក្របខណ្ឌសម្រុះសម្រួលនៅក្នុងក្របខ័ណ្ឌអាស៊ាន ត្រូវបានទទួលការការពារ និងដោះស្រាយ។ សម្តេចតេជោ បានថ្លែងថា កម្ពុជា ក៏មានការមានកម្មករបរទេសធ្វើការដែរ ដូច្នេះយើងត្រូវយកចិត្តទុកដាក់សុខទុក្ខរបស់គេដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណចំពោះបក្សដែលមានសំឡេងឆ្នោត ប៉ុន្តែសម្តេចបញ្ជាក់ថា ខ្ញុំមិនដឹងថា អ្នកណាមានសំឡេងឆ្នោតច្រើនជាអ្នកណាទេ ដែលប្រទេសថៃ កំពុងតែមានការវិវឌ្ឍប្រែប្រួលមួយ ប៉ុន្តែយ៉ាងណាក៏ដោយ យើងបានទទួលការបញ្ជាក់អំពីគណបក្សនយោបាយមួយថា មិនមែនមានការបណ្ដេញពលករកម្ពុជា និងឡាវនោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់កាន់តំណែងផង គេគំរាមបណ្ដេញចេញកម្មករកម្ពុជា និងកម្មករឡាវ។ ខ្ញ៉ំមិនជ្រៀតជ្រែកកិច្ចការងាររបស់អ្នកទេ ក៏ប៉ុន្តែសង្ឃឹមថា អ្នកមើលត្រូវឲ្យឆ្ងាយ, ខ្ញុំគ្រាន់តែប្រាប់ថា អ្នកឈ្នះឆ្នោតនៅប្រទេសថៃ ប៉ុន្តែមិនប្រាកដថា អ្នកអាចក្លាយជានាយករដ្ឋមន្រ្តី និងបង្កើតរដ្ឋាភិបាលបានទេ។

សម្តេចបន្តថា អ្នកនយោបាយរបស់ថៃ គេបានដាក់ចេញនយោបាយថា បើគេកាន់តំណែងជានាយករដ្ឋមន្រ្តី គេនឹងបណ្តេញពលករបរទេសចេញពីថៃ ។ នេះជានយោបាយមួយដែលមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជា កម្ពុជា និងឡាវនោះទេ ជាការប៉ះពាល់ដល់ពលករផង ដល់សហគ្រាសនៅថៃផង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner