សមាជិកអចិន្ត្រៃយ៍បក្សខេត្ត សំណូមពរ ក្រុមការងារចុះមូលដ្ឋាន និងគណបក្សឃុំ-ភូមិ បន្តដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាជនឱ្យទាន់ពេលវេលា

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ក្នុងឱកាសប្រគល់អាវនិងមួកសញ្ញាគណបក្សប្រជាជនកម្ពុជា ជូនគណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងកោតសរសើរ ចំពោះក្រុមការងាររបស់គណបក្ស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្សឃុំ សាខាបក្សភូមិ ដែលតែងតែបានសហការគ្នាល្អ ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងសមាជិកគណបក្សនៅតាម មូលដ្ឋាននានា នៅក្នុងភូមិ-ឃុំទាំងមូល នៃឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់ក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ត្រូវរួមសាមគ្គីភាពគ្នាខ្ពស់ បន្តបម្រើ ដោះស្រាយរាល់សំណូមពរ បញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជនយើងឱ្យទាន់ពេលវេលា។

ឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកបក្ស ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពមិនអាចទៅបោះឆ្នោតបាន  ដើម្បីបំពេញឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ណ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ ប៊ុន រដ្ឋា

ads banner