ភ្លើងឆេះព្រៃនៅកាណាដា ប៉ះពាល់មនុស្ស ១០០ លាននាក់នៅអាមេរិក

ញូវយ៉ក៖
មនុស្ស ១០០ លាននាក់ស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះខ្យល់អាកាសមិនល្អ នៅសហរដ្ឋអាមេរិក ដោយសារភ្លើងឆេះព្រៃ នៅប្រទេសកាណាដា។

មនុស្សជាង ១០០ លាននាក់កំពុងរស់នៅក្រោមការប្រកាសអាសន្នសម្រាប់ខ្យល់អាកាសមិនល្អ នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែមមោក (humus) សំដៅលើ សមាសធាតុសរីរាង្គសាំញ៉ាំដែលបានមកពីការពុកផុយនៃកាកសំណល់សរីរាង្គ ពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា នេះបើតាមការជូនដំណឹងទៅដល់ AFP និងទីភ្នាក់ងារការពារបរិស្ថាន (EPA) ។

ជាមួយនឹងចំណុចកណ្តាល នៃភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ផ្នែកធំ នៃប្រទេសកាណាដា ទីក្រុង កេបិច រង់ចាំការមកដល់នៃការផ្គត់ផ្គង់អន្តរជាតិ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះនេះ ខណៈដែលភ្លើងចំនួន១៥០កន្លែង នៅតែកំពុងស្ថិតក្នុងដំណើរ ទៅកាន់សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍នេះគឺជា “សញ្ញាគួរឱ្យព្រួយបារម្ភមួយទៀតនៃវិធីដែលវិបត្តិអាកាសធាតុប៉ះពាល់ដល់ជីវិតរបស់យើង ” នេះបើតាមអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre។

បន្ទាប់ពីទីក្រុង អាល់បឺតា (Alberta) និង ក្រុង នូអេវ៉ា ស្កតឡែន (Nueva Scotland) ទីក្រុង កេបិច (Quebec) បានប្រឈមមុខនឹងភ្លើង “មិនដែលឃើញពីមុនមក”។ បច្ចុប្បន្នមានសកម្មភាពឆេះ ចំនួន ១៥០ កន្លែង ។

អភិបាលក្រុង កេបិច លោក François Legault បាននិយាយថា ជាមួយនឹងបុគ្គលិកដែលពឹងផ្អែក បាន គឺអាចអាចគ្របដណ្តប់ភ្លើងចំនួន ៤០ ក្នុងពេលតែមួយ ប៉ុន្តែសកម្មភាពឆេះ មានចំនួន ១៥០ កន្លែង។

ទីក្រុង កេបិច បានប្រមូលមនុស្សរាប់រយនាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើង ហើយសង្ឃឹមថា នឹងឈានដល់ ១២០០នាក់ ដោយមានជំនួយអន្តរជាតិ ជាពិសេស ជាមួយនឹងការមកដល់នៃអ្នកពន្លត់អគ្គីភ័យបារាំង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner