ក្រុមកីឡាករនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស២គ្រឿងក្នុង២ប្រភេទកីឡា ពីព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមកីឡាករប្រណាំងទូករបស់អង្គភាពនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ World Police & Fire Games លើវិញ្ញាសាប្រណាំង២០០ ម៉ែត្រ ចំណុះ១០នាក់ ក្នុងប្រភេទលើអាយុ១៨ឆ្នាំ។
ចំណែកវិញ្ញាសាហែលទឹកដណ្តើមបានមេដាយមាស១គ្រឿងផងដែរ ដោយកីឡាការិនី សុខ វល័ក្ក ហែលកង្កែប១០០ម៉ែត្រ និងមេដាយសំរឹទ្ធិ ដណ្តើមបានដោយកីឡាករ ចេង សុផា ហែលកង្កែប១០០ម៉ែត្រ។
សូមបញ្ជាក់ថា អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី នគរបាលជាតិចំនួន៩៦រូប លើ១២ប្រភេទកីឡា ដើម្បីទៅចូលរួមប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជាមានិតចិន៕ធ.ដ


