ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ សូម្បីគម្រោងស្មុគ្រស្មាញបំផុត ក៏នឹងអាចទទួលបានជោគជ័យផងដែរ។ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ លើសពីនេះ លោកអ្នកនឹងទទួលបានឳកាសច្រើនក្នុងការបំពេញការងារ និងរកចំណូល បានច្រើនជាងសព្វដង។ ហើយប្រការដែលគួរយកចិត្តទុកដាក់គឺអារម្មណ៍របស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ ឬដៃគូជំនួញ។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងយល់ពីស្ថានភាពនានា និងអាចសម្របទៅតាមកាលទេសបានយ៉ាងល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលសម្រាប់កិច្ចពិភាក្សាអំពី បញ្ហាសំខាន់ៗ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ នៅក្នុងថ្ងៃនេះមិនគួរ មានមហិច្ចតាធំក្នុងការងារ និងជំនួញនោះទេ ដោយសារផលដែលទទួលបានមិនសមប្រកប នឹងកំលាំង និងដើមទុនដែលអ្នកដាក់ចេញនោះទេ។ បើទោះបីជាស្ថាននេះមិនធ្វើឲ្យអ្នក ពេញចិត្តក្តី សូមកុំព្រួយបារម្ភពីព្រោះអ្នកមានពេលវេលាល្អគ្រប់គ្រាន់ដើម្បីបំពេញការងារ។ ប្រការដែលគួរយកចិត្តទុកដាក់នៅពេលនេះគឺសុខភាព ហេតុនេះរកពេលសម្រាកអោយ បានសមស្រប។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់ នឹងពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ ឳកាសដែលអ្នកអាចចាញ់បោកគេកំពុងកើនឡើង។ ក្នុងនោះ សម្រាប់ទំនាក់ទំនងក្នុងក្រៅគឺអាចធ្វើទៅបាន ប៉ុន្តែទំនាក់ទំនងផ្ទាល់ខ្លួនសូមកុំធ្វើ អោយប៉ះពាល់ទៅដល់លទ្ធភាពបំពេញការងារ ពិសេសការសម្រេចចិត្ត។ ក្នុងនោះដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាច គ្រប់គ្រងបាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ដោយឡែក លោកអ្នកមានភាពស្វាហាប់ រស់រវើកក្នុង សកម្មភាពរបស់ខ្លួន ដូច្នេះសូមព្យាយាមស្វែងរកលទ្ធភាពនានាដើម្បីដោះស្រាយភាពរឹង ស្ទះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការអនុវត្តគម្រោង ផែនការ។ អ្នកអាចធ្វើការបង្ហាញគម្រោងការងារ និងគោលគំនិតរបស់អ្នកដោយភាពងាយ ស្រួល និងវិជ្ជមាន។ ប៉ុន្តែលោកអ្នកមិនអាចបោះបង់ចោលគម្រោងអនាគតក៏ព្រោះតែឳកាស ខ្លះដែលកើតឡើងក្នុងពេលនេះទេ។ គម្រោង ឬការងារដែលអ្នកកំពុងមានសព្វថ្ងៃនេះនឹង ផ្តល់ផលប្រយោជន៍ធំជាងអ្នកផ្លាស់ប្តូរ។ អ្នកគួរមានទំនុកចិត្តបន្ថែម ហើយប្រើប្រាស់ពេល វេលាជាមួយការងារជាជាងគិតចង់ផ្លាស់ប្តូរ។ ក្នុងនោះរាល់មហិច្ចតាក្នុងចិត្តរសបស់អ្នក មិនគួរលាក់បាំងវាទៀតនោះទេ សូមបង្ហាញចេញ និងចាប់ផ្តើមធ្វើអនុវត្តនៅពេលនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះទាមទារការសម្រប ខ្លួនខ្លាំង។ អ្នកមិនអាចធ្វើអ្វីទៅតាមចិត្តចង់ទាំងអស់នោះទេ ហើយសូម្បីតែការនិយាយស្តីក៏ គួរតែគ្រប់គ្រងឲ្យបានក្នុងកំរិតអតិបរមាផងដែរ។ ក្នុងនោះបញ្ហាបំណុលហាក់មានឥទ្ធិពល ទៅលើស្ថានភាពការងាររបស់អ្នក ដូច្នេះធ្វើយ៉ាងណាកែលម្អ ឬសងបំណុលប្រសិនបើអ្នក មាន។ ក្នុងនោះដែរ ស្ថានភាពហរិញ្ញវត្ថុហាក់គ្មានស្ថេរភាពនោះទេ ដូច្នេះការចាយវាយទាំង ឡាយគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ដោយឡែក ប្រហែលជាអ្នកមិនគួរប្រើប្រាស់ លុយកាក់ទាក់ទងនឹងបំណុលណាមួយនោះទេ ភាពខាតបង់ក្នុងបំណុលមានកំរិតខ្ពស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកអាចបំពេញក្តីប្រាថ្នារបស់ខ្លួនក្នុង អាជីពបានដោយវិជ្ជមានបំផុត។ មនុស្សនៅក្បែរខ្លួននឹងជួយជ្រោមជ្រែងការងាររបស់អ្នក ខ្លាំងណាស់។ ក្រៅពីនេះទំនាក់ទំនងនឹងនាំមកនូវឳកាសច្រើនផងដែរ។ ប៉ុន្តែដើម្បីជាការតប ស្នងសូមលោកអ្នកមានទឹកចិត្តទូលាយ ហើយព្យាយាមយល់ពីគោលបំណងទាំងនោះ។ កុំមានការសង្ស័យដោយគ្មានមូលដ្ឋាន ពីព្រោះទឹកចិត្តសង្ស័យនឹងបំផ្លាញទំនាក់ទំនងដោយ ពិបាកកែប្រែ។ ក្នុងនោះសូមពង្រឹងការចូលរួមក្នុងសកម្មភាពប្រជុំពិភាក្សា ឬធ្វើការងារជា ក្រុម។ ផ្ទុយទៅវិញ សូមលោកអ្នករក្សាខ្លួនកុំអោយពាក់ព័ន្ធនឹងរឿងរ៉ាវរបស់អ្នកដទៃ ក្រែង មានកំហុស។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយ ផលបំផុតសម្រាប់ដោះស្រាយបញ្ហានានា។ ក្នុងនោះដែរ អ្នកអាចបំពេញការងារបានល្អ ហើយក៏អាចទទួលបានប្រាក់ចំណេញច្រើនផងដែរ។ សម្រាប់ការបណ្តាក់ទុន ការផ្លាស់ប្តូរ ទំរង់អាជីវកម្មនានាក៏មានភាពល្អប្រសើរផងដែរ។ ប៉ុន្តែសូមអ្នកព្យាយាមរកពេលវេលាសម ពីព្រោះនៅដើមទីនៃសកម្មភាព លោកអ្នកប្រហែលជាត្រូវការពេលវេលាច្រើន។ ក្រៅពីនេះ សូមទទួលខុសត្រូវរាល់ការងារទោះតូចធំក្តី។ ហើយព្យាយាមស្វែងរកពត៌មាន និងគូសវាស កែលម្អគម្រោងផែនការសម្រាប់អនុវត្តបន្ទាប់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ សូមព្យាយាមធ្វើទំនាក់ទំនងបន្ថែមជាមួយមិត្តរួមការងារ និងថ្នាក់ លើ។ លោកអ្នកំពុងស្ថិតក្នុងគំលាតពីមនុស្សនៅក្បែរខ្លួន ដូច្នេះសូមគិតគូរពីផលប្រយោជន៍ នៃទំនាក់ទំនងជាថ្មី។ ប្រសិនបើអ្នកមិនពេញចិត្ត ឬមានការខកចិត្តក្នុងទំនាក់ទំនង ប្រហែល ជាអ្នកគួរតែកំណត់ការចែករំលែក និងប្រាស្រ័យទាក់ទងចំពោះរឿងរ៉ាវសំខាន់ ប៉ុន្តែការចាក ឆ្ងាយមិនមានប្រយោជន៍នោះទេ។ ក្នុងពេលនេះគួរសំលឹងមើលលទ្ធផលក្នុងរយៈពេលវែង ជាជាងប្រើប្រាស់អារម្មណ៍ទៅលើការងារ។ លើសពីនេះ ប្រហែលជាអ្នកមិនគួរចែករំលែក ពត៌មានសំខាន់ជាមួយមនុស្សដែលទើបស្គាល់គ្នានោះទេ ដោយសារឳកាសនៃការបាត់បង់ ពត៌មានកំពុងមានភាពវិជ្ជមាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់កម្មករក្នុង អាជីព ពិសេសអាជីវកម្ម។ លោកអ្នកទទួលបានអតិថិជនល្អ និងការគាំទ្រដែលមានភាពរឹង មាំ។ ក្នុងនោះ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលតបស្នងគួរជាទីមោទន ក្រៃលែង។ សម្រាប់លោកអ្នកដែលបំពេញការងាររាជការ ឬបុគ្គលិកឯកជននានាក៏នឹង អាចទទួលបានការផ្តល់ជូនដែលរីករាយផងដែរ។ លើសពីនេះ លោកអ្នកអាចចាប់យកការ ងារណាមួយដែលត្រូវនឹងវិជ្ជាជីវៈ និងចំណូលចិត្តរបស់ខ្លួន ហើយមានលទ្ធភាពពេញលេញ ធ្វើអោយប្រសើរដោយងាយស្រួល។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការចាប់ ផ្តើមនានា។ ស្ថេរភាពក្នុងសកម្មភាពមានកំរិតខ្ពស់ ចំណែកផលរំខានគ្មានលទ្ធភាពគ្រប់ គ្រាន់នឹងបង្អាក់គោលដៅរបស់អ្នកបានទេ។ លើសពីនេះ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើកិច្ចព្រម ព្រៀង និងការចុះសន្យាលើលិខិតស្នាមនានា។ បើទោះបីជាអ្នកមានលទ្ធភាពទទួលបាន ផលច្រើនយ៉ាងណាក្តី សូមមានការប្រុងប្រយ័ត្ន ដោះស្រាយករណីនានាអោយបានសម ហេតុផល។ ហើយលោកអ្នកក៏នៅតែមានលទ្ធភាពស្នើសុំជំនួយលើករណីអស្ថេរភាព ឬ ដែលលើសពីសមត្ថភាពរបស់ខ្លួន។ ជាទូទៅ លោកអ្នកនឹងបញ្ចប់ការងារដោយជោគជ័យ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកកុំបាត់បង់ ទំនុកចិត្តចំពោះវិជ្ជាជីវៈ និងបទពិសោធន៍របស់ខ្លួន។ អ្នកអាចជឿទុកចិត្តមនុស្សនៅជុំវិញ ខ្លួន ប៉ុន្តែគួរតែប្រើប្រាស់ហេតុផលឲ្យបានសមរម្យ។ លើកទឹកចិត្តខ្លួនឯងឲ្យធ្វើការតស៊ូ បន្ថែម។ កុំព្យួរច្រមុះ និងអារម្មណ៍របស់អ្នកជាមួយនឹងភាពបរាជ័យពីអតីត។ លើសពីនេះ ទៅទៀតកុំអន់ចិត្តបើមានការរឹងស្ទះបន្តិចបន្តួចក្នុងអាជីវកម្ម អ្វីៗទាំងអស់អាចដោះស្រាយ បានដោយងាយប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះវា។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែង មានការប៉ះទង្គិចរបករលាត់ជាដើម។
ចំណាំៈ
ឆ្នាំទាំង៤ ជូត មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។