លោក ត្រាំ ថាលោកត្រូវបានចោទប្រកាន់ ករណីស៊ើបអង្កេត ឯកសារសម្ងាត់

វ៉ាស៊ីងតោម ឌីស៊ី៖ លោក Trump និយាយថា លោកត្រូវបានចោទប្រកាន់ នៅក្នុងការស៊ើបអង្កេត ករណីការចាត់ចែងឯកសារសម្ងាត់។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោក ត្រូវបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេតរបស់សហព័ន្ធ ជុំវិញការចាត់ចែងឯកសារសម្ងាត់ បន្ទាប់ពីចាកចេញពីតំណែង។

លោក Trump សរសេរនៅលើវេទិកា Truth Social របស់លោកថា “រដ្ឋបាល Biden ដែលពុករលួយបានជូនដំណឹងដល់មេធាវីរបស់ខ្ញុំថា ខ្ញុំត្រូវបានចោទប្រកាន់ ហាក់ដូចជាមានកំហុស លើ ពាក្យចចាមអារ៉ាមមិនពិត” ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ភ្លាមៗ ពីក្រសួងយុត្តិធម៌ទេ។

លោក Trump ដែលកំពុងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតបាននិយាយថា លោកត្រូវបានកោះហៅទៅកាន់តុលាការសហព័ន្ធ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នៅទីក្រុង Miami ។ លោកបានសរសេរថា “ខ្ញុំមិនដែលគិតថាវាអាចទៅរួចទេដែលរឿងបែបនេះអាចកើតឡើងចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក”។

ការប្រកាសរបស់លោក Trump បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា រដ្ឋអាជ្ញាសហព័ន្ធបានជូនដំណឹងដល់មេធាវីរបស់អតីតប្រធានាធិបតីថា លោកគឺជាគោលដៅនៃការស៊ើបអង្កេត លើការដោះស្រាយឯកសារសម្ងាត់។

លោកគឺជាអតីតប្រធានាធិបតី ឬ ជាអតីតប្រធានាធិបតីដំបូងគេហើយ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមួយ នៅមុនថ្ងៃបោះឆ្នោត ក្នុងករណីលោកបានផ្អាកការបង់ប្រាក់ទៅឱ្យតារាអាសអាភាសដែលនាងនិយាយថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក។ ការចោទប្រកាន់នោះត្រូវបានធ្វើឡើង កាលពីខែមីនា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner