ក្រុមហ៊ុនសាមសុងប្រចំាកម្ពុជាបើកបង្ហាញរូបរាងជាផ្លូវការ Samsung Galaxy NOTE 10 និង10+ ស្របពេលអតិថិជនជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំង
ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុនសាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ នៅសហរដ្ឋអាម៉េរិករួចមក ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី នៅថ្ងៃទី០៨ ខែសីហានេះ ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវកំពូលស្មាតហ្វូនរបស់សាមសុង។
មានប្រសាសន៍ក្នុងកម្មវិធីនេះ លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩នេះ យើងពិតជាមានមោទនភាពក្រៃលែង ក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅក្នុងទីផ្សារកម្ពុជាដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ លោក រតនា សោភ័ណ បានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ស្មាតហ្វូន Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ២០១៩នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកនូវកំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ ពោលពេញដោយការច្នៃប្រឌិត និងអត្ថប្រយោជន៍យ៉ាងសំបូរបែប។
ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃ នៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជារូបនេះ បានបន្ថែមទៀតថា អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ ស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន ឬ (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៕ធ.ដ




