សេដ្ឋវិទូកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់សង្ហិបុរី មកត្រឹម ១.៤ភាគរយ

សង្ហិបុរី៖ អ្នកសេដ្ឋកិច្ចក្នុងវិស័យឯកជនបានកាត់បន្ថយការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៣នេះ មកត្រឹម ១.៤ភាគរយ ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចសកល និងសម្ពាធអតិផរណា។

អ្នកសេដ្ឋកិច្ចក្នុងវិស័យឯកជនបានកាត់បន្ថយការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៣នេះ មកត្រឹម ១.៤ភាគរយ ខណៈដែលការព្យាករណ៍ពីមុនរបស់ពួកគេមានចំនួន ១.៩ភាគរយនៅក្នុងខែមីនា។ការរកឃើញពីការស្ទង់មតិចុងក្រោយបំផុតរបស់អ្នកជំនាញព្យាករណ៍សេដ្ឋកិច្ចខាងលើនេះ ត្រូវបានចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមការស្ទង់មតិបានបង្ហាញថា វិស័យផលិតកម្មដែលស្មើនឹង១ភាគ៥នៃសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១.៣ភាគរយនៅឆ្នាំ២០២៣នេះ។

ប្រធានសេដ្ឋវិទូរបស់ធនាគារ OCBC លោកស្រី Selena Ling បាននិយាយថា ការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ ធំជាងការរំពឹងទុកក្នុងវិស័យផលិតកម្ម ជាពិសេសគ្រឿងអេឡិចត្រូនិកនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) នៅក្នុងខែឧសភា បានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣នេះ ពី ០.៥ភាគរយ ទៅ ២.៥ភាគរយ។

ចំណែកអ្នកឆ្លើយតបទៅនឹងការស្ទង់មតិចុងក្រោយរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ក៏បានប៉ាន់ស្មានដែរថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់សង្ហិបុរី នឹងកើនឡើង ២.៥ភាគរយនៅឆ្នាំ២០២៤៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner