ព្យុះស៊ីក្លូន Biparjoy ថមថយកម្លាំងវិញ បន្ទាប់ពីវាយប្រហារឆ្នេរសមុទ្រឥណ្ឌា

ញូវដែលី៖ ព្យុះស៊ីក្លូន Biparjoy បានវាយប្រហារឆ្នេរសមុទ្រប្រទេសឥណ្ឌា ដោយពាំនាំមកនូវខ្យល់បក់បោកខ្លាំង ធ្វើឱ្យមានការភ័យខ្លាច និងជំរុញឱ្យមានការជម្លៀសមនុស្សជាច្រើន ប៉ុន្តែវាបានថមថយឥទ្ធិពលវិញ នាព្រឹកថ្ងៃសុក្រនេះ នៅពេលផ្លាស់ទីឆ្ពោះទៅកាន់ភាគខាងជើង។

មន្រ្តីព្យាករណ៍ឧតុនិយមឥណ្ឌាបានព្រមានថា ព្យុះស៊ីក្លូន Biparjoy ដែលឈ្មោះមានន័យថា “គ្រោះមហន្តរាយ” ទំនងជាបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងផ្តួលរលំខ្សែភ្លើងជាច្រើន នៅពេលដែលវាធ្វើដំណើរឆ្លងកាត់រដ្ឋ Gujarat ភាគខាងលិច។ “ព្យុះស៊ីក្លូនដ៏កំណាចនេះ” បានឆ្លងកាត់ឆ្នេរសមុទ្រក្បែរកំពង់ផែ Jakhau កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកវាបានថមថយកម្លាំងវិញ ជាមួយល្បឿនប្រហែល ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប៉ុន្តែនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយនៅក្នុងព្រឹត្តិបត្រចុងក្រោយបង្អស់ថា ព្យុះនេះមានល្បឿន ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងផ្លាស់ទីទៅកាន់ភាគឦសាន ហើយចុះខ្សោយកម្លាំងនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនានេះ។ មន្ត្រីឧតុនិយមឥណ្ឌាបាននិយាយថា ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថា នឹងរំកិលពេញមួយយប់ចូលទៅកាន់ខេត្តស៊ីន របស់ប្រទេសប៉ាគីស្ថាន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner