រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាកំពុងស្វះស្វែងបើកទីផ្សារថ្មីៗទៀត ដើម្បីពង្រឹងខ្លួន ក្រោយពេលប្រព័ន្ធអនុគ្រោះត្រូវបានប ញ្ចប់នៅពេលកម្ពុជាចូលជាប្រទេសមានចំណូលកម្រិតខ្ពស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា កំពុងបន្តចរចាកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម  ជាមួយបណ្តាប្រទេសមួយចំនួនទៀត ជាបន្តបន្ទាប់ ដែលការចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមនេះ ដើម្បី ចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយក ម្មករ និយោជិក តាមរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបានលើកឡើងថា កម្ពុជានៅតែរក្សាបា ន នូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាជម្នះបាន នូវបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិធំៗជាសកល រួមមានការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការអូសបន្លាយនៃស ង្គាមរុស្សី-អ៊ុយក្រែន ។
លោកបានគូសបញ្ជាក់ថា កម្ពុជា សម្រេចបានគួរជាទីមោទនៈ ផងដែរនូវការបើកច្រកទីផ្សារថ្មីៗ បន្ថែមជាបន្តបន្ទាប់តាមរយៈកិ ច្ចព្រមព្រៀងនានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេ រីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ យរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម  ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម  ជាមួយបណ្តាប្រទេសមួយចំនួនទៀតដែលយើ ងកំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ៖ «ចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមនេះ គឺជាចក្ខុវិស័យប្រកបដោយភាពស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិ រន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបានទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារជូនបងប្អូនប្រជាព លរដ្ឋ»។

ទាក់ទងនឹងការដកភាពអនុគ្រោះពន្ធ EBA នេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹង នៅថ្ងៃទី ១៨ ខែមិថុនា ថា កម្ពុជា ត្រូវពង្រឹងខ្លួនឯងឱ្យបានច្រើន ព្រោះ យូរនិងឆាប់វាគង់តែបាត់ ដោយសារការរីកលូ តលាស់ នៃសេដ្ឋកិច្ចក ម្ពុជា ដែលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសក្រីក្រ។

លោកបានបញ្ជាក់ ថា ៖ «នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសក្រីក្រ ប្រព័ន្ធអនុគ្រោះទាំងអស់ នឹងត្រូវបញ្ចប់ ចឹងហើយកម្ពុជា អាចនឹងនាំចេញនៅក្រោមឥទ្ធិពលនៃ MFN ដែលយើងជាប់ពន្ធនៅក្នុងអត្រា៧ភាគរយ ឬ៨ភាគរយ។ ដូច្នេះការត្រៀមខ្លួនរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន ដើម្បីឈានទៅរកការផលិតដែលមានថ្លៃដើមទាប ឬកាត់បន្ថយនៃការចំណាយថ្លៃដើម»។

លោក គី សេរីវឌ្ឍន៍ បាន បន្ថែមថា នៅពេលមានការដកប្រព័ន្ធអនុគ្រោះពន្ធទាំងអស់ចេញ ធ្វើឱ្យទំនិញកម្ពុជា អាចនឹងឡើងថ្លៃខ្ព ស់ជាងមុនក្នុងរង្វង់៥ភាគរយបន្ថែមទៀត ហេតុដូចនេះកម្ពុជា ត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំ ឱ្យថ្លៃដើមទាប បង្កើតទំហំពាណិជ្ជកម្ម ចំណាយដដែល នោះនឹងធ្វើឱ្យថ្លៃដើមថយចុះ។

ក្នុងពេល ចុះ ជួបសំណេះសំណាលជាមួយកម្មករនិយោជិកនៅតំបន់រោងចក្រវីនស្តាស៊ូ ក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមខែមិថុនា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង ជាថ្មីដែរថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរ បស់សហគមន៍អឺរ៉ុប (EU) មិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបនោះទេ។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា ៖ « នៅឆ្នាំ២០២៧ខាងមុខនេះ ប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍតិចតួ ចទៀតទេ បន្តិចទៀតកម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដូច្នេះត្រូវតែមានការបង់ពន្ធឱ្យគ្នាទៅវិញទៅមក ខណៈដែលកន្លងមកការបាត់បង់ការអនុគ្រោះពន្ធ EBA ២០ភាគរយ របស់EU មិនបានធ្វើឱ្យមានការប៉ះពាល់អ្វីនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ លោក ថា កម្ពុជា បាននិយាយជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលក ម្ពុជាងើបចេញ ពីប្រទេសមានការអភិវឌ្ឍតិចតួច សូមបន្តផ្តល់ប្រាក់កម្ចី ជាមួយអត្រាការប្រាក់អនុគ្រោះ៕ ដោយ៖ វណ្ណ សុជាតា

ads banner