ក្រសួងបរិស្ថាន៖ នឹងរៀបចំការប្រកួតវីដេអូខ្លី លើកទី២ ស្ដីពី «កិច្ចការពារអេកូឡូស៊ី បរិស្ថាន “ខ្សែក្រវ៉ាត់ និងផ្លូវ” ឆ្នាំ២០២៣»
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ជម្រាបជូនសិស្ស និស្សិត និងសាធារណជនឱ្យបានជ្រាបថា ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឱ្យមជ្ឈមណ្ឌលផ្លាស់ប្តូរ និងផ្ទេរបច្ចេកវិទ្យា បរិស្ថានខ្សែក្រវ៉ាត់ និងផ្លូវ នៃទីក្រុងសិនជិន និង លោក Erik Solheim អតីតនាយកប្រតិបត្តិ នៃអគ្គលេខាធិការដ្ឋានបរិស្ថាន អង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ នឹងរៀបចំការប្រកួតវីដេអូខ្លី លើកទី២ ស្ដីពី «កិច្ចការពារអេកូឡូស៊ី បរិស្ថាន “ខ្សែក្រវ៉ាត់ និងផ្លូវ” ឆ្នាំ២០២៣» (“Belt and Road” Eco-Environmental Protection Stories 2023) ក្នុងគោលបំណងរំលឹកអំពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញការចែករំលែកបទពិសោធន៍ និងការអនុវត្តបៃតង ។
ការប្រកួតវីដេអូខ្លីនេះនឹងប្រព្រឹត្តទៅចាប់ពីខែមិថុនា ឆ្នាំ២០២៣ លទ្ធផល នៃការប្រកួតនេះនឹងត្រូវប្រកាស នៅក្នុងសន្និសីទនវានុវត្តន៍បៃតង “ខ្សែក្រវ៉ាត់ និងផ្លូវ” ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមជ្ឈមណ្ឌលផ្លាស់ប្តូរ និងផ្ទេរបច្ចេកវិទ្យាបរិស្ថានខ្សែក្រវ៉ាត់ និងផ្លូវ នៃទីក្រុងសិនជិន តាមរយៈលោកស្រី Anqi HU (+86-0755-28669888, +86-31 611596221, Email: huanqi@meeb.sz.gov.cn) ។
អាស្រ័យហេតុនេះ សូមសិស្ស និស្សិត និងសាធារណជនដែលមានបំណងប្រកួតវីដេខ្លី រៀបចំផលិត និងផ្ញើវីដេអូទៅកាន់អាសយដ្ឋាន ydylvideo@nandu.cc ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ៕ ប្រភព ៖ ក្រសួង បរិស្ថាន
