ក្រសួងអប់រំ ទទួលស្គាល់សិស្សពូកែ និងផ្តល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសចំនួន ៦០នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ថ្នាក់ ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិ ល្ប៍ ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៃសាលារៀន ចំណេះទូទៅ និងផ្តល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ក្នុងឆ្នាំ២០២៣ ចំនួន ៦០នាក់ ។

យោងតាម សេចក្តីសម្រេច ដែលចុះហត្ថលេខា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ  ដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា បានឱ្យដឹងថា សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទ ទួល បានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

លោកថា រង្វាន់ និង ការលើកទឹកចិត្តទាំងន៉ រួមមាន ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់, មេដាយមួយគ្រឿងសម្រាប់បេក្ខជនជយលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣, វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់ និង ប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែមិថុនា ថា ក្នុងឆ្នាំ២០២៣ នៅ ទូទាំងប្រទេសមានបេក្ខជនប្រលងសិស្សពូកែសរុបចំនួន ៤៨០ នាក់ ដោយក្នុងនោះជាលទ្ធ ផលសម្រេច ជ្រើសរើសយកសិស្សចំនួន ៦ ០នាក់ជាជយលាភី ដែលក្នុង នោះមាន ថ្នាក់ទី៩ ចំនួន៣០នាក់ និង ថ្នាក់ទី១២ ចំនួន ៣០នាក់ ដែលមាន មុខ វិជ្ជា ៣មុខវិជ្ជា គឺ អក្សរសិល្បិ៍ខ្មែរ, គណិតវិទ្យា និង រូបវិទ្យា។
លោកបាន ថ្លែងថា ៖ «ខ្ញុំសូមលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ រួមមានអ្នកត្រៀមប្រលងសិស្សពូកែ ឱ្យបន្តខិតខំប្រឹងប្រែ ងរៀនសូត្រតាមវិធីសាស្រ្តដែលខ្លួនចូលចិត្ត ទន្ទឹមនឹងការបន្តថែរក្សាសុខភាព និងសុវត្ថិភាពគ្រប់ពេលវេលា។ សូមប្អូនៗចាំថា លទ្ធផលប្រលងសិស្សពូកែមិនមែនជាទីបញ្ចប់នៃការសិក្សាទេ។ ប្អូនៗត្រូវបន្តខិតខំរៀនសូត្រសម្រាប់ការប្រលងបាក់ឌុប និងការសិក្សាពេញមួយជីវិតរបស់ប្អូនៗ»។
លោក រស់ សុវាចា បានបន្តថា ៖ «ការតាំងចិត្តខ្ពស់បន្តរៀន និងបង្រៀន មុននិងក្នុងបរិបទកូវីដ១៩ ឆ្លុះបញ្ចាំងពីសាមគ្គីភា ពជាតិដើម្បីបន្តលើកកម្ពស់គុណភាពអប់រំកម្ពុជា»។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាន ប្រាប់ ឱ្យដឹងនៅថ្ងៃទី ១៨ ខែមិថុនាថា ភា ពជោគជ័យរបស់សិស្ស ដែលបានជាប់ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិត វិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣  បានបង្ហាញនូវការរីកចំរើនផ្នែកចំណេះ ដឹងរបស់សិស្សា នុសិស្ស ប៉ុន្តែទាក់ទងនឹង ចំនួន នៃការជាប់លោកមិនបាន ចាំនោះទេ តែមានចំនួន កើនឡើង ច្រើន ។
 
លោក បានថ្លែងថា ៖ « សម្រាប់ការប្រលងជ្រើសសិស្សពូកែរនៅឆ្នាំក្រោយៗ មន្ទីរ និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀន នៅក្នុងក្រមខណ្ឌរាជធានីភ្នំពេញ បន្តប្រឹងប្រែង និងបណ្តុះបណ្តាល ដល់សិស្សានុសិស្ស បន្ថែមមួយកម្រិតទៀត»។

ក្រសួង បាន ឱ្យដឹងដែរថា សម្រាប់ សិស្សពូកែនៅទូទាំងប្រទេសទាំងថ្នាក់ទី ៩ និង ទី១២ នេះ មាននៅ រាជធានីភ្នំពេញ ខេត្ត ព្រៃវែង ត្បូងឃ្មុំ ស្វាយ រៀង កំពង់ឆ្នាំង តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពត កណ្តាល សៀមរាប ក្រចេះ និងខេត្ត ពោធិ៍សាត់។

ថ្លែងនៅ ក្នុង ពិធី បិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៨ ខែមិថុនា ឯកឧត្តម ហង់ជួន ណារ៉ុន បាន អបអរសាទរ បេក្ខជនទាំងអស់ ជា មួយជ័យលាភីទាំង ៦០រូប ជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លងកាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិ ស្ស ពូកែ។

តាមរយៈក្រសួង អប់រំឯកឧត្ដមបានគូសបញ្ជាក់ថា ៖ «ការត្រឹមតែមានចំណេះដឹងតែម្យ៉ាង មិនគ្រប់គ្រាន់នោះ ធនធានមនុ ស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើ ម្បីក្លាយជាពលរដ្ឋល្អ ។ ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន» ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ក៏ បានថ្លែង កោតសរសើរដ៏ស្មោះចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ គណៈកម្មការមេប្រ យោគគ្រប់លំដាប់ថ្នាក់ គណៈអភិបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជួយកសាងធនធានមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ដែរថា ដំណើរ ការ ប្រឡង សិស្សពូកែទូទាំងប្រទេសនេះ មាន រយៈ ពេល ៨ ថ្ងៃ ដោយ ការ ប្រឡង សំណេរ មាន ៣ ថ្ងៃ កំ ណែ ៣ ថ្ងៃ និង កម្មវិធី បិទ និង បើក រយៈ ពេល ២ ថ្ងៃ ។

កាលពី ខែ មេសា ក្រសួង អប់រំ បាន ចេញ សេចក្តីណែនាំ ដោយ បញ្ជាក់ថា មន្ទីរអប់ រំ យុវជន និង កីឡា នៅតា ម បណ្តា រាជធា នី ខេ ត្ត នីមួយៗ ត្រូវ ម្ចាស់ ការ លើ ការរៀបចំ ដំណើរ ការ ប្រឡង ជ្រើសរើស សិស្ស ពូកែ តំណាង រាជ ធានី – ខេត្ត របស់ ខ្លួន លើ មុខវិជ្ជា ចំនួន ៣ ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner