អភិបាលខេត្តកំពង់ធំអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន៨១៣នាក់

កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសស មាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន ចំនួន ៨១៣នាក់ ដែលបានអញ្ជើញមកពីស្រុកចំនួនបី។ ក្នុងនោះ
ស្រុក ប្រាសាទ សំបូរ ចំនួន១៨៥នាក់, ស្រុកបាសាទបល្ល័ង្កចំនួន៣៥៦នាក់ និងស្រុកសណ្តាន់ចំនួន២៧២នាក់ ។ពិធី នេះប្រព្រឹត្តទៅកាលពី
រសៀលថ្ងៃទី១៧ខែមិថុនា ទៅនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ   ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើ សេចក្តីរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួនជូនឯកឧត្តមអភិបាលខេត្ត ។ពោល គឺ គណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្ត កំពង់ធំសម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំនិងណែនាំផ្ទាល់ពីឯកឧត្តមនាយ ឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ឋជនកម្ពុជា និងឯកឧត្ដម ងួន រតនៈ អភិបាលខេត្តនិង ជាប្រធានកិត្តិយសសមាគម អតីតយុទ្ឋជន កម្ពុជាខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ ត្រូវបានបំពាក់គ្រឿងឥស្សរិយយសចំនួនបី លើករួច ហើយ នាពេលកន្លង ទៅថ្មីៗនេះ ដោយលើកទី១ ត្រូវបានបំពាក់ជូនជាកិត្តិយសក្នុងជំហាន ដំបូងចំ នួន១៥០នាក់ ក្រោមអធិបតីភាពឯកឧត្ដមនាយ ឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីនិងជាអគ្គលេខាសមាគម អតីតយុទ្ធជនកម្ពុជា ។លើកទី២ ត្រូវបានបំពាក់ជូន អតីត យុទ្ធជន ចំនួន២.១០៥នាក់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលើកទី៣ បំពាក់ជូន អតីតយុទ្ធជនចំនួន៥២៩នាក់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានក្រុមការងាររ បស់រាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ហើយនៅក្នុងពិធីនេះអតីតយុទ្ធជន ចំនួន៨១៣ នាក់ ដែលត្រូវបានឯកឧត្តម ងួន រតនៈ បំពាក់ជូននៅពេលនេះ លើចំនួនអតីតយុទ្ធជនចំនួនផែនការ៣.៤៤៧នាក់ ជាលើកចុងក្រោយ។

ក្នុងពិធីនេះដែរឯកឧត្តម ងួន រតនៈ បានគោរពថ្លែងអំណរគុណដ៏ ជ្រាលជ្រៅ ជាទីបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាម រយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបាន ប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំង បានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោ បាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាព ជាតិពេញលេញ។ 

ឯកឧត្តម ងួន រតនៈ បានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុជាតិមាតុភូមិ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជន យើងទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឱ្យបាននូវសុខ សន្តិភាព ដែល យើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ៕ ដោយ៖ប៊ុន រដ្ឋា

ads banner