សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការមិនលើកលែងទោសចំពោះ សម រង្ស៊ី (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជា នឹងអនុវត្តដូចគ្នានូវគោលនយោបាយដាក់ចេញដោយបុព្វបុរសរបស់គេ ក្នុងនោះរួមមានទាំងការមិនលើកលែង នូវទោសកំហុសរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ផងដែរ។
ថ្លែងក្នុងឱកាសចូលរួមជាអធិបតី នៃកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណ្ណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាល្ងាចថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣, សម្តេចតេជោបានបញ្ជាក់ច្បាស់ៗយ៉ាងនេះ។
ប្រសាសន៍បញ្ជាក់ការមិនលើកលែងទោសដល់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះបានធ្វើឡើង ខណៈដែលសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបានស្ថិតក្នុងការសិក្សារបស់ស្ថាប័នរដ្ឋសភា។
សម្តេចតេជោបានបញ្ជាក់ថានៅពេលដែលច្បាប់ធ្វើវិសោធនកម្មនេះ នឹងត្រូវដាក់ចូលជាធរមាននោះ គឹជាថ្ងៃដែលគេនឹងអាចវែកមុខកាន់តែច្បាស់ថែមទៀតថា តើមានមនុស្សប៉ុន្មាននាក់ដែលរឹងរូសមិនគោរពច្បាប់នោះ។
យោងតាមប្រសាសន៍របស់សម្តេច, សេចក្តីព្រាងច្បាប់វិសោធនកម្មនឹងអាចត្រូវបានដាក់ប្រជុំដេញដោល ក្នុងរដ្ឋសភានៅថ្ងៃសុក្រ ទី២៣ មិថុនា ឆ្នាំ២០២៣។