នាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាលីបាបា លោក ហ្សាង នឹងលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើល

ប៉េកាំង៖ កាលពីថ្ងៃអង្គារ អាលីលីបា គ្រុប(Alibaba Group) បាននិយាយថា នាយកប្រតិបត្តិ និងប្រធាននៃសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន លោក Daniel Zhang នឹងលាលែងពីតួនាទីដើម្បីផ្តោតលើអាជីវកម្មផ្នែក Cloud (Cloud គឺសំដៅទៅលើការរក្សាទុក និងការទាញយកទិន្នន័យ ផ្ទាល់ខ្លួន ឬអាជីវកម្ម នៅក្នុងឧបករណ៍ផ្ទាល់ខ្លួនទាំងឡាយ) របស់ខ្លួន ខណៈដែលក្រុមហ៊ុនពាណិជ្ជកម្មយក្សរបស់ចិននេះ ដើរទៅមុខតាមផែនការបំបែកអាជីវកម្មចំជានួន៦ផ្នែក។

លោក ហ្សាង(Zhang) បានបម្រើការតួនាទីចំនួនបីក្នុងពេលដំណាលគ្នា ចាប់តាំងពីខែធ្នូ នៅពេលដែលគាត់បានចូលកាន់ ប្រធាននាយកដ្ឋាន Cloud រហូតដល់វាប្រឈមនឹងបញ្ហាចរន្តអគ្គិសនី ជាញឹកញ៉ាប់ដែលត្រូវបានគេពិពណ៌នាថាជា «បរាជ័យខ្នាតធំរយៈពេលយូរបំផុត» អស់រយៈពេលជាងមួយទសវត្សរ៍។

តួនាទីនាយកប្រតិបត្តិបច្ចុប្បន្នរបស់លោក Daniel Zhang នឹងត្រូវប្រគល់បន្តទៅឱ្យលោកEddie Yongming Wu ដែលជាប្រធានក្រុមហ៊ុន Taobao និងTmall Group របស់ Alibaba ខណៈតំណែងអនុប្រធាននាយកប្រតិបត្តិ លោក Joseph Tsai នឹងចូលកាន់តំណែង។ ក្រុមហ៊ុន Alibaba បាននិយាយថា ការតែងតាំងទាំង២ នឹងចូលជាធរមាននៅថ្ងៃទី ១០ ខែកញ្ញា។

លោក Brian Wong អតីតបុគ្គលិក ក្រុមហ៊ុន Alibaba និងជាអ្នកនិពន្ធសៀវភៅ The Tao of Alibaba បាននិយាយថា ៖ «ការតែងតាំង Daniel Zhang ឱ្យផ្តោតលើដំណើរការអាជីវកម្ម cloud គឺពិតជាការបង្ហាញនូវទំនុកចិត្ត និងការជឿជាក់លើគាត់ក្នុងការទទួលយកអាជីវកម្មដ៏មានតម្លៃបំផុត ហើយវាជាការដំណើរការជាមួយវាដើម្បីអភិវឌ្ឍវាតាមរបៀបត្រឹមត្រូវក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI)»។

ការរុះរើផ្ទៃក្នុងដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីមានភាពច្របូកច្របល់រយៈពេលពីរឆ្នាំក្រោយក្រុមហ៊ុនអាលីលីបាបា កំណត់គោលដៅយ៉ាងខ្លាំងដោយការបង្កើនការត្រួតពិនិត្យបទប្បញ្ញត្តិ ហើយវាបង្កមកពីក្រុមហ៊ុនយក្សនេះបានប្រកាសកាលពីខែមីនាថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធឡើងវិញទៅជា ៦អង្គភាព ហើយអង្គភាពនីមួយៗមានក្រុមប្រឹក្សា និងនាយកប្រតិបត្តិផ្ទាល់ខ្លួន។

ជាមួយគ្នានេះ វាក៏បង្កមកពីការប្រឈមមុខនឹងប្រទេសចិន របស់បុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចAlibaba រួមមាន Taobao និងTmall។

លោក Zhang នៅក្នុងសារមួយទៅកាន់បុគ្គលិកដែលត្រូវបានសារព័ត៌មាន Reuters ទទួលបាន បាននិយាយថា អាជីវកម្ម Cloud កំពុងខិតជិតដល់ដំណាក់កាលដ៏សំខាន់មួយ ហើយវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់គាត់ក្នុងការលះបង់ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះអាជីវកម្មនេះ។

អ្នកវិភាគបានប៉ាន់ប្រមាណថា អាជីវកម្ម Cloud នេះមានតម្លៃចន្លោះពី ៤១ ពាន់លានដុល្លារទៅ ៦០ ពាន់លានដុល្លារ៕ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner