រដ្ឋសភាត្រៀមបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)
រដ្ឋសភាត្រៀមនឹងបើកកិច្ចប្រជុំដេញដោលពិភាក្សា ដើម្បីរកការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត នៅថ្ងៃសុក្រសប្តាហ៍នេះហើយ បន្ទាប់ពីមានការសិក្សារួចរាល់ពីក្រុមគណៈកម្មការជំនាញ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកំណត់កាលបរិច្ឆេទយកថ្ងៃទី២៣មិថុនា ដើម្បីបើកកិច្ចសម័យប្រជុំពេញអង្គរដ្ឋសភា សម្រាប់ធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់នេះ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូត សិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ តើសេចក្តីព្រាងវិសោធនកម្មច្បាប់នោះមានខ្លឹមសារអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍