បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញគន្លឹះបី នៃការជួយសម្រេចចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានបំផុសយុវជនត្រូវរួមគ្នាជម្រុញឱ្យចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនាំប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់។

សេដ្ឋកិច្ចជាតិរបស់កម្ពុជាក្នុងពេលដែលមានការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩ ត្រូវបានធ្លាក់អស់ជាច្រើន។ ប៉ុន្តែក្រោមគោលនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេស ដែលបានធ្វើឱ្យដំណើរការសេដ្ឋកិច្ចជាតិបានងើបសាឡើងវិញបន្តិចម្តងៗនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជានឹងអាចសម្រេចនូវមហិច្ឆិតារបស់ខ្លួនបាន ក្នុងការនាំប្រទេសទទួលបានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ បើទោះបីជាមានជម្ងឺឆ្លងកូវីដ១៩ក៏ដោយ។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិននៅថ្ងៃទី២០ ខែមិថុនាថា «យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើងសុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងគំនិតច្នៃប្រឌិតហើយបូករួមនឹងឧត្តមគតិស្នេហាជាតិ”។

លោកបានថ្លែងទៀតថា ”យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា, បញ្ចប់ការសិក្សា ឬកំពុងបំពេញការងារនោះទេ គឺពួកគេសុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

លោកបានថ្លែងបញ្ជាក់នូវគន្លឹះ៣ដែលនឺងជួយនាំឱ្យយុវជនអាចជួយសម្រេចបាននូវការជម្រុញឱ្យចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្លាយជាការពិតបាន។ គន្លឹះទាំងបីនោះ គឺមានឆន្ទៈ, ស្គាល់អត្តសញ្ញាណ និងមានក្តីសង្ឃឹម»។

ads banner