ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់​ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ ដូច្នេះគ្មានអ្វីត្រូវព្រួយទេ។ ថ្ងៃនេះដែរ លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តធំដុំក្នុងរង្វង់ការងារ។ ក្រៅពីនេះ លោកអ្នកនឹងអាចមានកាលវិភាគច្រើនជាងមុននៅថ្ងៃនេះ ហេតុដូច្នេះ សូមគ្រប់គ្រងពេលវេលា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី បើអាចមិនចាំបាច់ បញ្ចេញយោបល់ច្រើនពេកទេ ស្តាប់អោយបានច្រើននឹងជួយបញ្ចៀសភាពអវិជ្ជមានដែល កំពុងមានវត្តមាននៅក្នុងថ្ងៃនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរមកហើយ ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកគឺមានសញញ្ញាណវិជ្ជមាន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុ ហេតុនេះសូម មានភាពរហ័សរហួន ធ្វើយ៉ាងណាកុំអោយខកខាន។ ដោយឡែក លោកអ្នកនឹងអាចទទួល បានដំណឹងដែលបានរងចាំកន្លងមកផង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវការងារដែលអ្នកបានគ្រោងទុក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបានពីមតិរិះគន់ចំពោះមនុស្សផងគ្នាក្នុងក្រុមកាងារ។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង ដូច្នេះបើអ្នកអាចធ្វើបាន លោកអ្នកនឹងទទួលជោគជ័យធំ។ ក្នុងពេលវេលាជាមួយគ្នានេះ វានឹងប្រសើរបំផុត ប្រសិនបើអ្នកព្យាយាមស្វែងយល់ពីករណីដែលកើតឡើងជុំវិញខ្លួន ហើយរៀនសូត្រពី មនុស្សនៅក្បែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត។ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។ សូមប្រកាន់ខ្ជាប់អាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមលោកអ្នករងពេលសម្រាកខ្លះ ដោយសារ សុខភាពរបស់អ្នកកំពុងមានអតុល្យភាពដែលទាក់ទងនឹងការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀបចំគម្រោងផែនការជាថ្មី។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ។ សូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងត្រូវមានភាពអត់ធ្មត់ឲ្យបានខ្ពស់។ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយក៏មិនគួរបាក់ទឹកចិត្តចំពោះការងារដែលមិនទាន់បានសម្រេចក្នុងពេលនេះ។ បើទោះបីជាយ៉ាងនេះក្តី សូមជឿជាក់ទៅលើវិជ្ជា ជីវៈ និងបទពិសោធន៍របស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោងទុកបានយ៉ាងល្អ។ ក៏ប៉ុន្តែសូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងជៀសវាងជម្លោះរវាងក្រុមការងារ ក៏ដូចជាដៃគូជំនួញ។ ក្នុងវេលានេះអ្នកក៏គួរមានការប្រុងប្រយ័ត្នចំពោះកំហុសឆ្គងផ្នែកឯកសារនានាផងដែរ។ ក្នុង នោះដែរ ថ្ងៃនេះលោកអ្នកធ្វើការដោះស្រាយបញ្ហាចាស់ថ្មីបានល្អ​ ហេតុនេះសូមកុំអោយខក ខានឳកាស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់កំពុងជួប្រទះនឹងភាពរាំងស្ទះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅឡើយទេ សូមរងចាំពេលវេលាបន្តិចទៀតសិន និងត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ ក្រៅពីនេះ​ សូមមានការប្រុងប្រយ័ត្នអោយបានច្រើនបំផុតចំពោះទំនាក់ទំនងជា​ មួយមនុស្សឆ្នាំកុរ រាសីរបស់អ្នកមិនត្រូវគ្នាទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំងលើសពីការរំពឹងទុកទៅទៀត។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោល ហើយត្រូវមានភាពរហ័សរហួន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បានមុនគូប្រជែងរបស់អ្នក។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ។​ ចំពោះលោកអ្នកអ្នកដែលជាអ្នកគ្រប់គ្រងនឹងអាចសម្រេចការធំបាន ហើយក៏មានមនុស្ស នៅក្រោមបង្គាប់ជួយជ្រោមជ្រែងយ៉ាងសកម្មផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ក៏ប៉ុន្តែលោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីប្រឈមនឹងបញ្ហា។ ប្រសិនជាអាច សូមធ្វើការជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។ សូមព្យាយាមកែប្រែស្ថានការណ៍ដោយធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ។ ចំណែកផលប្រយោជន៍ ក៏ដូចជាការងារដែលស្ថិតក្រោមបន្ទុករបស់អ្នកដទៃ គឺហាមដាច់ខាតមិនគួរពាក់ព័ន្ធនោះទេ ប្រយ័ត្ននាំទុក្ខអោយខ្លួនឯងវិញ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានារបស់អ្នកនឹងដំណើរការទៅដោយរលូន និងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំក្នុងថ្ងៃនេះ។ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អសម្រាប់កិច្ចការ និងបំណងប្រាថ្នាដែលអ្នកប៉ុនប៉ងជាយូរមកហើយនោះ ព្រោះរាសីថ្ងៃនេះមិនធ្វើឲ្យអ្នកខកបំណងឡើយ។​ សូមលោកអ្នកបន្តការខិតខំប្រឹងប្រែង ប៉ុន្តែសូមទំលាក់ចោលការងារខ្លះ ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក។ ផ្ទុយអំពីដំណើរការល្អប្រសើរនៅក្នុងពេលនេះ វានឹងល្អ ប្រសើរបំផុត ប្រសិនបើអ្នកមិនរំលឹកដល់បញ្ហាអតីត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយងាយឲ្យសោះ ។ ក្នុងពេលនេះលោកអ្នកអាចធ្វើការសម្រេចចិត្តធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ ហើយផលលាភក៏នឹងកើតមានផងដែរ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានជម្លោះជាមួយមនុស្សជិតដិត ឬបាតបង់របស់សំខាន់។

ចំណាំៈ

ឆ្នាំ៤ ខាល មមី វក ច រាសីឡើងខ្ពស់ត្រដែត។      

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner