ជាង ៤០០ពាន់លានដុល្លារ សម្រាប់ការស្តារអ៊ុយក្រែនឡើងវិញ

ឡុងដ៍៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែននិយាយថា មានតម្រូវការជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេសឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានស្វាគមន៍ការប្តេជ្ញាចិត្ត ដែលបង្ហាញដោយសម្ព័ន្ធមិត្តអ៊ុយក្រែន និងវិស័យឯកជន។

បន្ទាប់ពីចូលរួមក្នុងសន្និសីទស្តីពី «ការងើបឡើងវិញនៃប្រទេសអ៊ុយក្រែនឆ្នាំ២០២៣» នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និយាយថា ទំហំទឹកប្រាក់យ៉ាងហោចណាស់ ៤១១ ពាន់លានដុល្លារ ត្រូវការជាចាំបាច់សម្រាប់ការកសាងប្រទេសឡើងវិញ រយៈពេលវែង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

លោក Denys Shmyhal បានបន្តថា គ្រាន់តែការបំផ្លាញរោងចក្រវារីអគ្គិសនី Kakhovka តែឯង ទំហំនៃការខូចខាតត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១.៥ ពាន់លានដុល្លារទៅហើយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner