ប្រេស៊ីលរឹបអូសព្រុយត្រីឆ្លាមដ៏ច្រើន ប៉ុនប៉ងនាំទៅអាស៊ី
ប្រេស៊ីលា៖ ព្រុយត្រីឆ្លាមដ៏ច្រើនត្រូវបានអាជ្ញាធរប្រទេសប្រេស៊ីលរឹបអូស បន្ទាប់ពីត្រូវបានគេប៉ុនប៉ងនាំចេញទៅអាស៊ី។
រូបភាពដែលចេញផ្សាយដោយវិទ្យាស្ថានប្រេស៊ីលសម្រាប់បរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញ ហៅកាត់ថា Ibama បានបង្ហាញពីព្រុយត្រីឆ្លាមខុសច្បាប់ ដែលត្រូវបានរឹបអូស នៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយគែដឹថា ត្រូវបានប៉ុនប៉ងនាំឆ្ពោះទៅតំបន់អាស៊ី។ អាជ្ញាធរប្រេស៊ីលចាត់ទុកការរឹបអូសបានសរុប ២៩តោននេះ អាចជាការរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន។
អាជ្ញាធរប្រេស៊ីលបានរឹបអូសព្រុយត្រីឆ្លាមចំនួន ២៨.៧ តោន ដែលត្រូវបានកំណត់គោលដៅ សម្រាប់ទ្វីបអាស៊ី ដែលជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកថាជាអាហារដ៏រីករាយ។
ទីភ្នាក់ងារបរិស្ថាន Ibama បានប៉ាន់ប្រមាណថា ត្រីឆ្លាមពណ៌ខៀវ និងត្រីឆ្លាម Mako ត្រូវបានសម្លាប់ ដើម្បីបង្កើតជាទំនិញដ៏ធំនៃការបរបាញ់ខុសច្បាប់។
លោក Jair Schmitt នាយកផ្នែកការពារបរិស្ថានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះប្រហែលជាការចាប់បានដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃផលិតផលប្រភេទនេះ” ។
ព្រុយភាគច្រើន ត្រូវបានទុកចោលដោយគ្មានអ្នកមើល ទៅកាន់ក្រុមហ៊ុននាំចេញដែលមានទីតាំងនៅរដ្ឋ Santa Catarina ហើយនៅសល់ប៉ុន្មានទៀត ទៅក្រុមហ៊ុនមួយផ្សេងទៀត នៅក្នុងព្រលានយន្តហោះ Sao Paulo ។ ប៉ុន្តែក្រុមហ៊ុនផ្សេងទៀត ក៏ត្រូវបានស៊ើបអង្កេតដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត