ប្រជាពលរដ្ឋ ៩៦៥គ្រួសារ រស់នៅសង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣ ទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ


ភ្នំពេញ ៖ ប្រជាពលរដ្ឋ ៩៦៥ គ្រួសារ ស្ថិតក្នុង បណ្តុំផ្ទះល្វែង ស៊ុន តូនី បណ្តុំផ្ទះល្វែងលឹម ឈាង ហាក់ ក្នុងភូមិ ត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ និង បណ្ដុំផ្ទះល្វែង សុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈអភិបាលខណ្ឌពោធិសែនជ័យ ។ ការប្រគល់ជូននូវ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានធ្វើឡើងនៅ ព្រឹកនិងរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរង ចៅសង្កាត់ រួមទាំងមន្ត្រីជាច្រើនរូប ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

 លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ពោធិសែន ជ័យបាន អោយដឹងថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាអទិភាពក្នុងការចុះបញ្ជីក្នុងចំណោមខេត្តទាំងអស់ ក្នុង ព្រះរាជាណាចក្រកម្ពុជា តាមផែនការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី គឺត្រូវធ្វើការចុះបញ្ជីដីធ្លីអោយរួចរាល់ទូទាំងប្រទេសចុងឆ្នាំ២០២៣ តែត្រូវបានពន្យាពេល ដោយសារ ជំងឺ កូវីដ-១៩ ។ ដោយមានការយកចិត្តទុកដាក់ និងយល់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពីប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ផ្នែកពាក់ព័ន្ធក្រោមឪវាទ សំរេចអោយធ្វើការបំបែក ក្បាលដីជាតូចៗ ចែកវិញ្ញាបនប័ត្រសំគាល់ ម្ចាស់ អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅបណ្ដុំផ្ទះល្វែង លឹម ឈាងហាក់ ស៊ុន តូនី និង សុខសាន្ត មានចំនួនរហូត ៩៦៥ ប័ណ្ណ ។
 
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យបញ្ជាក់ថា ការផ្តល់ជូន នូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលន វត្ថុនៅថ្ងៃនេះ គឺជាការស្តែងអោយឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានផ្តល់សិទ្ធពេញលេញ ក្នុងការគ្រប់គ្រងលើធីធ្លីរបស់ខ្លួន ដែលជា ជម្រក ដ៏ មានតម្លៃសម្រាប់មនុស្សម្នាក់ៗជូនដល់ប្រជាពលរដ្ឋ ។ លោកបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អោយចេះ ប្រើប្រាស់ បណ្ណ ទុកដាក់ និងប្រើប្រាស់អោយបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្ណខុស ដែលនាំអោយខាត បង់ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner