កម្ពុជា-ថៃ គ្រោងរៀបចំព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជករ រវាងគ្នាជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែល្អប្រសើរ

ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំនៅកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទកាសែតស្តីពីព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់កូនង៉ែតនិងម្តាយឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានីទូតថៃ បានឱ្យដឹងថា ដើម្បីជំរុញដល់ពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ឱ្យបន្តមានកំណើនសេដ្ឋកិច្ចល្អប្រសើរ រាជរដ្ឋាភិបាលថៃត្រៀមនឹងរៀបចំកម្មវិធីចាប់ដៃគូរវាងពាណិជ្ជករ រវាង ប្រទេសទាំងពីរលើផលិតផលសម្រាប់កូនង៉ែតនិងម្តាយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីជម្រុញ បណ្តាពាណិជ្ជករថៃចំនួន ១៧ក្រុមហ៊ុនដែលបង្ហាញផលិតផលស្នាដៃរបស់ខ្លួនលើផលិតផល កូនង៉ែតនិងម្តាយឆ្នាំ២០២៣ បានស្គាល់គ្នានឹងពាណិជ្ជករខ្មែរកាន់តែស្គាល់គ្នាយ៉ាងច្បាស់ អាចទាក់ទងគ្នាដោយផ្ទាល់ និងជាពិសេសមានទំនុកចិត្តជាងមុន ។

លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយរបស់ថៃទាំង ១៧ក្រុមហ៊ុននេះ ដែលនឹងត្រៀមបង្ហាញខ្លួន គឺសុទ្ធសឹងតែជាប្រធាន ឬ អគ្គនាយក តំណាងផលិតផលរបស់ខ្លួន មកធ្វើការណែរនាំខ្លួន ជួបដល់បណ្តាពាណិជ្ជករខ្មែរទាំងអស់ បានស្គាល់គ្នា។ ស្របពេលថៃនិងកម្ពុជា ជាសមាជិកអាស៊ាន ក៏ត្រូវបានអនុគ្រោះពន្ធនាំចូលជាច្រើន ដែលជាកក្តាល្អរវាងប្រទេសពីរ ហើយជាពិសេសក្រុមហ៊ុនទាំង ១៧របស់ថៃ នឹងបង្ហាញជូនផលិតផលមានគុណភាពស្ទង់ដា ណែនាំជូនដល់ពាណិជ្ជករខ្មែរ បានស្គាល់ និងសិក្សាស្វែងយល់ ។

ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រូបនេះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយទាំង១៧ក្រុមហ៊ុន នឹងធ្វើការណែនាំជូនក៏ដូចជា ផ្តល់ភាពងាយស្រួលជាច្រើនស្រាប់ដៃគូសហការពាណិជ្ជករខ្មែរ នូវសេវាកម្មដឹកជញ្ជូន ទាំងផ្លូវទឹក, ផ្លូវគោក និងអាកាស ដែលជាកត្តាងាយស្រួលផ្គត់ផ្គង់មកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំង១៧ដែលបង្ហាញខ្លួននាថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ នឹងផ្តល់គំនិតទីផ្សារនិងយុទ្ធសាស្រ្តជាច្រើនសម្រាប់ពាណិជ្ជករខ្មែរ រួមការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ដៃគូសហការមិនចំបាច់កម្ម៉ងស្តុកច្រើន យកមកចែកចាយក្នុងទីផ្សារកម្ពុជាឡើយ អាចបញ្ជាទិញនិងកម្ម៉ងទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន ។

សូមបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់កូនង៉ែតនិងម្តាយឆ្នាំ២០២៣ នឹងធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ទល់មុខនឹងសារៈមន្ទីរជាតិ ម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុញ្ញាតឲ្យមហាជន និងពាណិជ្ជករខ្មែរទាំងអស់ ចូលរួមដោយសេរី ដែលជាឱកាសល្អ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner