អ្នកដំណើរទាំង ៥នាក់លើនាវាមុជទឹក Titan ត្រូវបានអះអាងថាស្លាប់ហើយ

បូស្តុន៖ អ្នកដំណើរទាំង៥នាក់លើនាវាមុជទឹក Titan ត្រូវបានអះអាងថា បានបាត់បង់ជីវិត បន្ទាប់ ទើបរកឃើញសាកសព។

អ្នកដំណើរ៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ដោយសារនាវាមុជទឹក Titan មួយគ្រឿងដែលពួកគេបានជិះនោះ ត្រូវបានគេរកឃើញបំណែក ដោយគេសន្និដ្ឋានថា មានការប៉ះទង្គិចនឹងអ្វីមួយ។

គួររម្លឹកថា នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic បានបាត់ខ្លួន តាំងពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន។

ឧត្តមនាវីទោ John Mauger ឆ្មាំសមុទ្រអាមេរិក បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ។
លោកបញ្ជាក់ថា អ្នកដំណើរទាំងប្រាំនាក់នៅលើនាវាមុជទឹកបានបាត់បង់ កាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេបានធ្វើដំណើរទេសចរណ៍ ក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងនៅពេលដែលកប៉ាល់បានរអិល ប៉ះទង្គិច នេះបើយោងតាមការរកឃើញដោយក្រុមជួយសង្គ្រោះ។

ក្រុមហ៊ុន OceanGate បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុរសទាំងនេះគឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីផ្សងព្រេង និងចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅសម្រាប់ការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក” ។

មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូចនោះ រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, មហាសេដ្ឋីប៉ាគីស្ថាន លោក Shahzada Dawood និងកូនប្រុសរបស់លោក ឈ្មោះថា Dawood Suleman, ប្រតិបត្តិករនាវាមុជទឹកបារាំង Paul-Henri Nargeolet និង CEO របស់ក្រុមហ៊ុន OceanGate Expeditions លោក Stockton Rush៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាតប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner