ឯកឧត្តម សុប សេន៖ មានគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ ប្រទេសជាតិមានសុខសន្តិភាព រីកចំរើនគ្រប់វិស័យ គ្រប់ទិសទី

តាកែវ ៖ ផ្លូវចាក់បេតុងមួយខ្សែប្រវែង ២១០ម៉ែត្រកម្ពស់ ១ទឹកកន្លះ ទទឹង ៥ម៉ែត្រ ចំណាយទឹកប្រាក់អស់ជាង ៥៣លានរៀ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម សុប សេន អគ្គលេខាធិការរងក្រសួងមហាផ្ទៃ បានសាទរចំពោះសមិទ្ធផលថ្មី ដែលលេចរូបរាងឡើង ក្រោមការជ្រោមជ្រែង និងជួយឧបត្ថម្ភពីសំណាក់ លោកផ្ទាល់ និងថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ។

ឯកឧត្តម បានលើកឡើងថា ឯកឧត្តមជាកូនចៅប្រជាពលរដ្ឋ ក្នុងភូមិនេះផ្ទាល់ នៅទីនេះ តាំងពីមិនទាន់មានផ្លូវធ្វើដំណើរ ទៅទីរួមខេត្តតាកែវ បើទទៅត្រូវប្រើអូប័រជាដើម ដូច្នេះឯកឧត្តម មានគម្រោង កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងនៅក្នុងភូមិនេះបន្ថែមទៀតឲ្យបានគ្រប់ផ្លូវទាំងអស់ក្នុងពេលខាងមុខនេះ ដោយបានបានប្រកាសជួយឧបត្ថម្ភស៊ីម៉ង់ចំនួន ២០តោន បន្ថែមទៀត ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ។

ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិកាក្រសួងធម្មការនិងសាសនា បានសំដែងនូវការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនេះ និងអរគុណ ចំពោះឯកឧត្តម សុប សេន និងសប្បុរសជន ជាច្រើនរូប ចំពោះការបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយកសាងផ្លូវបេតុងនេះជូនដល់ប្រជាពលរដ្ឋកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗនៅរដូវភ្លៀងធ្លាក់ ៕ ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner