ឯកឧត្តម អ៊ាង សុផល្លែត ៖ ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ “រក្សាបានសន្តិភាព និង ការអភិវឌ្ឍ”
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨៦០នាក់ ដោយមានកូនទេវតា មកតាមជាមួយប្រមាណ ៣០០នាក់ មកពីភូមិចំនួន៦ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម បានបន្តថា គោលដៅយើងគឺ « អ្នកអូររាំងឪ ជួយអ្នកអូររាំងឪ» នឹងបានមានប្រសាសន៍បន្ថែមថា «ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ-រក្សាបានសន្តិភាព និង ការអភិវឌ្ឍ » តាមរយៈស្មារតីនេះហើយ ទើបថ្នាក់ដឹកនាំ និង ក្រុមការងារយើង បានអនុវត្តតាមគោលការណ៍ ៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សយើង គឺ
-ជម្រុញការអភិវឌ្ឍធនធានមនុស្ស លើកទឹកចិត្ត គាំទ្រ និងឧបត្ថម្ភ សិស្សានុសិស្សនៅទូទាំងស្រុក ជាពិសេសសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ តាមរយៈ ថវិកា និងសម្ភារបម្រើការសិក្សា ។
-ផ្លូវ ៖ កន្លងមកក្រុមការងារយើងបាន ឈូសឆាយផ្លូវបាន៨០Km នៅទូទាំងស្រុក ដោយឡែកឃុំព្រះធាតុ ឈូសឆាយផ្លូវលំ បាន២២km បន្ថែមលើសមិទ្ធផលជាច្រើនដែលជាគម្រោងរបស់រាជរដ្ឋាភិបាល និង មូលនិធិអភិវឌ្ឍឃុំ-សង្កាត់ ។
-ភ្លើង ៖ បានដាក់អំពូលសូឡា (ពន្លឺទេវតា) ជាង ២,០០០ តាមដងផ្លូវ និង ទីសាធារណៈ នឹងគ្រោងដាក់គ្រប់ខ្នងផ្ទះប្រមាណជាង ២០,០០០ អំពូលថែមទៀត
-ទឹក ៖ បន្ថែមលើប្រព័ន្ធប្រលាយទឹកខ្វាត់ខ្វែងរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋស្រុកអូររាំងឪយើង នឹងមានអណ្តូងទឹកស្អាត និង ម៉ាស៊ីនចម្រោះទឹកស្អាតនៅតាមសាលារៀន
-សន្តិសុខសង្គម ៖ បន្តអនុវត្តអោយបានម៉ឺងម៉ាត់ ការបង្រ្កាប ការជួយដូរ នឹងបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ឯកឧត្តមបានបន្តថា ក្រុមការងារយើងនឹងដាក់ឧបករណ៍ក្មេងលេង នៅសាលាបឋមសិក្សាដើមកកោះ ក្នុងឃុំព្រះធាតុ ដើម្បីលើកកម្ពស់សោភ័ណភាពសាលា ជំរុញការរីកលូតលាស់ផ្នែករាងកាយ និង ប្រាជ្ញាស្មារតី របស់កុមារាកុមារី ៕ ដោយ៖ជឹម ភារ៉ា







