បេក្ខជនចំនួន១៤នាក់ជាប់ជាស្ថាពរនៅក្នុងការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ បេក្ខជនចំនួន១៤នាក់ បានជាប់ជាស្ថាពរនៅក្នុងការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣ ។ នៅក្នុងចំនួន ១៤ នាក់ នៃបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរក្នុងនោះ ក.ផ្នែកវិទ្យាសាស្រ្តកំព្យុទ័រ ជាប់ជាស្ថាពរ៨នាក់ និងបេក្ចជនបម្រុងចំនួន៣នាក់ ខ.នីតិសាស្រ្ត ជាប់ជាស្ថាពរចំនួន៤នាក់ ក្នុងនោះបំម្រុង១នាក់ និងគ.ទូរគមនាគមន៍ និងហ្វេ្រកង់ស៍វិទ្យុ ជាប់ជាស្ថាពរចំនួន ២នាក់ បម្រុង១នាក់។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣ ដែលអប្សរា ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ នៅក្នុងសេចក្តីជូនដំណឹង ដដែលនេះដែរបញ្ជាក់ថា បេក្ចជនដែលបានប្រឡងជាំប់ជាស្ថាពរទាំងអស់ ត្រូវមកបំពេញសំណុំបែបបទចូលបម្រើការងារនៅនាយកដ្ឋាន បុគ្គលិក និងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មការរៀបចំការប្រឡង សូមរក្សាសិទ្ធក្នុងការជ្រើសរើសបេក្ជនបម្រុងជំនួស ក្នុងករណីបេក្ខជន ជាប់ជាស្ថាពរមិនបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់ខាងលើ។ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner