ភ្លើងឆេះព្រៃលេបត្របាក់ផ្ទៃដី ២១ហិកតានៅលើកោះស៊ូម៉ាត្រា របស់ឥណ្ឌូនេស៊ី

ហ្សាការតា៖ ភ្លើងបានឆាបឆេះផ្ទៃដីយ៉ាងតិច ២១ហិកតានៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលភាគច្រើនជាដីស្មៅ។

ភ្លើងឆេះព្រៃនៅក្នុងខេត្ត អាឆេ (Aceh) កោះសូម៉ាត្រា ដែលបានឆាប់ឆេះផ្ទៃដីយ៉ាងតិច ២១ហិកតា បានបណ្តាលឱ្យមានផ្សែងក្រាស់ ដែលបង្កឱ្យមានការភ័យខ្លាច អំពីផ្សែងអ័ព្ទដែលអាចប៉ះពាល់ដល់សុខភាពប្រជាជនរស់នៅក្នុងតំបន់ក្បែរនោះ។

មេប៉ូលិសឥណ្ឌូនេស៊ីក្នុងតំបន់ បាននិយាយថា ពួកយើងកំពុងព្យាយាមពន្លត់ភ្លើង ដែលអ្នកអាចមើលឃើញថា ភ្លើងឆេះនៅតែកើតមាន។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានធ្វើឡើងពីរថ្ងៃហើយ។ យើងក៏នឹងបើកការស៊ើបអង្កេតផងដែរ ថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះការដុតព្រៃនៅក្នុងទីតាំងនេះ ហើយយើងក៏បានចាប់ផ្តើមសាកសួរចម្លើយពីសាក្សី និងប្រមែប្រមូលភស្តុតាងផងដែរ។

លោកបន្ថែមថា ទោះបីជាយ៉ាងណា បញ្ហាប្រឈម នោះគឺអាកាសធាតុក្ដៅខ្លាំង ហើយប្រភពទឹកមានកម្រិតផងដែរ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងមានភ្លើងឆេះព្រៃ និងវាលស្មៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលបាតុភូត El Nino កំពុងគ្របដណ្តប់នៅក្នុងតំបន់៕ ប្រភព៖ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner