សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវហ៊ានថ្កោលទោសពួកក្រុមប្រឆាំង ដែលបំផ្លាញជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងត្រូវហ៊ានថ្កោលទោសពួកក្រុមប្រឆាំង ដែលបំផ្លាញជាតិ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន ១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានថ្លែងថា នៅស្រុកខ្មែរយើងមានក្រុមចង្រៃមួយក្រុម ដែលកំពុងតែព្យាយាមបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះយើងត្រូវហ៊ានថ្កោលទោសក្រុមប្រឆាំងមួយនេះ។

សម្តេច បញ្ជាក់ថា ក្រុមប្រឆាំងនៅស្រុកខ្មែរ ខុសពីអ្នកប្រឆាំងនៅស្រុកគេ ដោយសារពួកប្រឆាំងនៅខ្មែរចង្រៃណាស់ ទៅដើរប្រាប់បរទេសកុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា និងដាក់ទណ្ឌកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីក្រុមប្រឆាំងនេះ មិនមានទោសក្បត់ជាតិ ក៏ដោយ ក៏ពួកប្រឆាំងនេះ វាបំផ្លាញជាតិដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner