សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនលូកដៃ ក្នុងរឿងបាតុកម្មណាហ្គាវើលដ៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស មិនលូកដៃរឿងបាតុកម្មណាហ្គាវើលដ៍ ព្រោះមានហេតុផលនយោបាយនៅពីក្រោយ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ថ្លែងដូច្នេះថា សម្ដេច មិនលូកដៃទៅក្នុងរឿងបាតុកម្មណាហ្គាវើលដ៍ ពីព្រោះតែបាតុកម្មនេះ មានហេតុផលនយោបាយនៅពីក្រោយ។ សម្ដេច បានលើកឡើងថា រដ្ឋាភិបាល ដឹងទាំងអស់ អំពីប្រភពថវិកា ដែលបានផ្ដល់ជូនក្រុមបាតុករទាំងនោះ ឲ្យធ្វើបាតុកម្មបន្តរហូតដោយមិនចាំបាច់ធ្វើការងារអ្វី ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យក្រុមបាតុករធ្វើបាតុកម្ម ៥ឆ្នាំទៀតផងដែរ តែព្រមានកុំឱ្យមានការបិទផ្លូវ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner