សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃទី២៨ ខែសីហា នឹងបើកកិច្ចប្រជុំលើកដំបូងរដ្ឋសភា ហើយថ្ងៃទី២៩ ខែសីហា បង្កើតរាជរដ្ឋាភិបាល និងស្បថចូលកាន់តំណែង
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តាមការគ្រោងទុក រដ្ឋសភា នឹងត្រូវប្រជុំលើកដំបូងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់អង្គព្រះមហាក្សត្រ នៅថ្ងៃទី២៨ ត្រូវនឹងថ្ងៃចន្ទ ទី១២កើត ខែសីហា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោត។
សម្តេចតេជោ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សភាចូលស្បថ។ ថ្ងៃទី២៩ បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ហើយរាជរដ្ឋាភិបាល នឹងស្បថចូលកាន់តំណែង ។
សម្តេច ថា នេះជាប្រតិទិនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតខាងមុខក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះ ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង ហើយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺលេខរៀងទី១៨ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។