ឃាត់ខ្លួនមនុស្សជាង ២៧០០ នាក់ ក្នុងពេលបង្ក្រាបការជួញដូរមនុស្ស

ម៉ានីល៖ អាជ្ញាធរប្រទេសហ្វីលីពីនបានឆ្មក់ ចាប់ឃុំខ្លួនមនុស្សជាង ២៧០០ នាក់ ក្នុងប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស។

ប៉ូលិសហ្វីលីពីនបាននិយាយ ខ្លួនបានឃុំខ្លួនមនុស្សជាង ២៧០០ នាក់ ក្នុងអំឡុងពេលការវាយឆ្មក់លើអគារជាច្រើន ក្នុងទីក្រុងម៉ានីល ជាកន្លែងដែលជនរងគ្រោះនៃការជួញ ទាក់ទងនឹងហ្គេមអនឡាញ។

បណ្តាជាតិសាសន៍ មានដូច ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ប៉ាគីស្ថាន កាមេរូន ស៊ូដង់ មីយ៉ាន់ម៉ា ចិន និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្សជាង ២៧០០ នាក់ ដែលត្រូវបានរកឃើញនៅខាងក្នុងបរិវេណមួយ ក្នុងរដ្ឋធានីម៉ានីល កាលពីយប់ថ្ងៃចន្ទ សប្តាហ៍នេះ។

អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៃប្រទេសហ្វីលីពីន អ្នកស្រី Michelle Sabino បាននិយាយ កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះថា អាជ្ញាធរកំពុងសម្ភាសន៍អ្នកជាប់ឃុំចំនួន ២៧២៤ នាក់ ដើម្បីកំណត់ថា នរណាជាជនរងគ្រោះ ឬ ជនសង្ស័យ ក្នុងនោះ ជាង១៥០០ នាក់ ជាជនជាតិហ្វីលីពីន។

ការព្រួយបារម្ភជាអន្តរជាតិបាននិងកំពុងកើនឡើងជុំវិញការបោកប្រាស់តាមអ៊ីនធឺណិត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗ ត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យផ្សព្វផ្សាយការវិនិយោគ គ្រីបតូ ក្លែងក្លាយ។

អ្នកស្រី Sabino បាននិយាយថា ជនរងគ្រោះពីការជួញដូរបានទទួលយកការងារ ដែលបានបង្ហោះនៅលើហ្វេសប៊ុក ដើម្បីធ្វើការនៅក្នុងប្រទេសហ្វីលីពីន “ដើម្បីស្វែងរកអ្នកលេង” សម្រាប់ហ្គេមអនឡាញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner