សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយយន្តហោះគ្មានមនុស្សបើក ទប់ស្កាត់កុំឱ្យមានអំពើភេរវកម្មណាមួយកើតឡើង

កណ្តាល៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសអាស៊ាន ត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើក ចៀសវាងមានអំពើភេរវកម្មណាមួយកើតឡើងចំពោះប្រទេសអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទឹកដីរបស់យើង គឺមិនអនុញ្ញាតឲ្យអ្នកណាមកឈ្លានពានទេ ហើយក្រសួងការបរទេស ក៏បានចេញសេចក្ដីថ្លែងការណ៍រួចហើយ។ ខ្ញុំបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរួចហើយដែរ ប្រសិនបើមានការបំពានជាតិយើង យើងនឹងចេញលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យពិនិត្យមើលថា រដ្ឋអធិបតេយ្យមួយ ត្រូវគេបង្ហោះចូលដោយគ្មានការអនុញ្ញាត ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា យើងក៏គួរតែសរសេរទៅកាន់ប្រទេសអាស៊ានផងដែរ ដើម្បីថា ប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើក បើពួកភេរវកម្មធ្វើសកម្មភាពអ៊ីចឹង អាស៊ានត្រូវរួមគ្នាប្រឆាំងសកម្មភាពនេះ ព្រោះជួនកាលមិនធ្វើសកម្មភាពភេរវកម្មមកស្រុកខ្មែរទេ ប៉ុន្តែវាត្រូវវាយប្រហារទៅប្រទេសណាមួយនៅអាស៊ាន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner