សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំវ៉ារិន ១៤៧៥នាក់ បានចូលរួមបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត

អត្ថបទដោយ៖
ឈឹម សុផល

(សៀមរាប)៖ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នេះមានរយៈពេល ២១ ថ្ងៃ ដោយបានចាប់ផ្ដើមពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣ ។ យោងតាមរបាយការណ៍របស់ លោក អ៊ន់ គឹមអូន តំណាងអជ្ញាធរឃុំវ៉ារិន បានអោយដឹងថា ឃុំវ៉ារិនមាន  ១១ភូមិ ដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៤៥៣៦នាក់, ស្រី ៧១៤៩នាក់ ប្រជាពលរដ្ឋ មាននៅក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០២២ មានចំនួន ៦១០០ នាក់ ,ស្រី ៣០៤៦នាក់ ក្នុងនោះគណបក្សប្រជា ជន កម្ពុជាមានចំនួន ៤០៦០នាក់ ស្រីចំនួន ១៧៥២នាក់ ។

ក្នុងឃុំ វ៉ារិនមានគណៈបក្សនយោបាយចំនួន ៦ ក្នុងនោះមានតែ ៤គណបក្សទេ ដែលបានដាក់ចុះឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី ៧ ទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ,គណបក្សខ្មែររួបរួមជាតិ , គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សខ្មែរស្រឡាញ់ជាតិ ។ ហើយក្នុងចំណោម ៤ គណបក្ស ដែលបានធ្វើសកម្មភាពចុះឃោសនាបោះឆ្នោតទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ។

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាឃុំវ៉ារិន ដឹកនាំដោយ ឯកឧត្តម សៅ សារឿន សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកវ៉ារិន ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីជួបជុំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំវ៉ារិនដើម្បី តាមដានស្តាប់សេចក្តីថ្លែងការការណ៍ តាមរយៈការផ្សាយបន្តផ្ទាល់ពីរាជធានីភ្នំពេញនាឱកាស បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងរំលឹកខួបលើកទី៧២ ថ្ងៃកណើតគណបក្សប្រជាជនកម្ពុជា ។

បន្ទាប់មក ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន ក៏បានដឹកនាំរៀបចំក្បួនដង្ហែរនៅថ្ងៃដំបូងនៃយុទ្ធនាការឃោស នាស្វែង រកសម្លេងឆ្នោតដែលមានកម្លាំង ចូលរួម ចំនួន ១៤៧៥នាក់ មានរថយន្តតូច ធំ ៨២គ្រឿង ម៉ូតូ ៤៧០គ្រឿង និងឧបករណ៍ បំពងសំឡេងតូច ធំ ១៣ ឈុត ធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត ពីប្រជា ពលរដ្ឋទៅតាមបណ្តាភូមិនីមួយៗក្នុងឃុំវ៉ារិន និងបន្តរង់ចាំទទួលក្បួនដង្ហែររបស់ ក្រុមការងា រថ្នាក់ស្រុក និងថ្នាក់ខេត្តដែល បានធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្រឃុំវ៉ារិនប្រកបដោយភាពអធិក អធម្មបំផុត។ ដោយឡែកគណបក្សផ្សេងៗ ទៀត ក៏បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត ពីប្រជាពលរដ្ឋនេះផងដែរ។

នៅថ្ងៃដំបូងនៃសកម្មភាពការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនានាពីប្រជាពលរដ្ឋ គណបក្សទាំង ៤ បានប្រព្រឹត្តទៅប្រកបដោយសេរីត្រឹមត្រូវ យុត្តិធម៌ រលូននិងគ្មានអំពើហិង្សាអ្វីនោះកើតឡើយ នៅក្នុងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាបនេះ។

លោក អ៊ន់ គឹមអូន បានឱ្យដឹងផងដែរថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះអាជ្ញាធរមូលដ្ឋានបានចាត់តាំងកម្លាំងសមត្ថកិច្ចមាន នគរបាល កងរាជអាវុធហត្ថ និងកម្លាំកងប្រជាការពារចុះការពារទៅតាមគោលដៅសំខាន់ៗ និងការពារទៅដល់សកម្មភាពចុះឃោសនារបស់សកម្មជនគ្រប់គណបក្សនយោបាយនានាដែលបានចុះឈ្មោះឃោសនាការបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត របស់ គ.ជ.ប ដោយបានការយកចិត្តទុកដាក់ ការពារនិងធានាសុវត្ថិភាពសន្តិសុខ សណ្ដាប់ ធ្នាប់ សង្គម បានយ៉ាងល្អនៅក្នុងមូលដ្ឋាន ហើយធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតជ្រើសតាំងងំណាងរាស្ត្រ អណត្តិទី៧នេះ បានប្រព្រឹត្តិទៅប្រ កបដោយភាពសេរីត្រឹមត្រូវយុត្តិធម៌ រលូន និងគ្មានអំពើហិង្សាណាមួយកើតឡើង គួរឲ្យកត់សំគាល់អ្វីឡើយ ៕

ប្រភព ៖ ក្រុមការងារគណបក្សប្រជាជន ឃុំវ៉ារិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner