មន្ត្រីជាន់ខ្ពស់ គ.ជ.ប ណែនាំឱ្យគណបក្សនយោបាយ ដែលហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងយ៉ាង តិចឱ្យបាន ៣ថ្ងៃមុន

អត្ថបទដោយ៖
CPA

ភ្នំពេញ: ឯកឧត្តម ឌឹម សុវណ្ណារុំ  សមាជិក គ.ជ.ប បានណែនាំដល់បណ្តាគណបក្សនយោបាយដែល បានចូលរួម ការ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣   ដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត ។ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ឌឹម សុវណ្ណារុំ បានសង្កត់ធ្ងន់ថា ការជូនដំណឹងនេះត្រូវបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់អំពីកាលបរិច្ឆេទ ពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន ទីតាំងរំសាយ ចំនួនអ្នកចូលរួម និងចំនួនយានជំនិះតាមប្រភេទនីមួយៗ។ ជារួមការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវធ្វើឡើងឱ្យស្របតាមនីតិវិធី និងសេចក្តីណែនាំពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ទៀតថា៖« ការឃោសនាបោះឆ្នោត ត្រូវតែមានការរក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ។ បើតាមឯកឧត្តម ឌឹម សុវណ្ណារុំ ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយ:ពេល ២១ ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ឯកឧត្តមបន្ថែមថា សកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោតមានដូចជា ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការជួបជុំ ឬការឃោសនានៅតាមផ្ទះ សកម្មភាពចែកខិត្តបណ្ណរបស់គណបក្សនយោបាយ។ល។
ចំពោះការហែក្បួនឃោសនាបោះឆ្នោតនេះ ឯកឧត្តម ឌឹម សុវណ្ណារុំ បញ្ជាក់ថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ ដង ស្ថិតក្នុងព្រំប្រទល់រាជធានី ខេត្ត ដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ជាមួយគ្ននេះ លោកក៏បាន ឱ្យគ្រប់គណបក្សនយោបាយ ឱ្យគោរពច្បាប់ចរាចរណ៍ ខណៈដែលគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ក៏បានដាក់ចេញនូវសេ ក្តីណែនាំ ស្តី ពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ ដើម្បីកំណត់ទម្រង់ និង ទំ ហំ នៃការហែ ក្បួ នឃោ ស នា បោះ ឆ្នោ ត ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យ គ ណ ប ក្ស ន យោ បា យ យ ក ចិ ត្ត ទុ ក ដា ក់ គោ រ ព និងរក្សាឱ្យ បា ន នូវ សណ្តាប់ ធ្នា ប់ ល្អ តាមដងផ្លូវ ទីប្រជុំជន តាមទីសាធារណៈ និង យ ក ចិ ត្ត ទុ ក ដា ក់គោ រ ព ច្បា ប់ ច រា ចរណ៍ផ្លូវគោក។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រាប់ឱ្យនៅថ្ងៃទី ១ ខែកក្កដានេះថា គណបក្សលោក តែងតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ជានិច្ច និងគោរពឱ្យបាននូវបទបញ្ញត្តិ និងនីតិវីធីនៃការឃោសនាបោះឆ្នោត ដែលត្រូវបានដាក់ចេញដោយ គ.ជ.ប ដើម្បីឱ្យដំណើការបោះឆ្នោតនៅ ពេលខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហិង្សា ។
ជុំវិញបញ្ហានេះ  សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី១ ខែកក្កដានេះ បានគូសបញ្ជាក់នូវជំហរឥតងាកររបស់គណបក្ស ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ ជាមួយគ្នានេះ សម្ដេចក៏បានយកឱកាសនេះ អំពាវនាវដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ បេក្ខជន មន្រ្តី និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុង យុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស យើងដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។ ព្រមជាមួយនេះ សម្ដេចតេជោសង្ឃឹមថាគណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាអង្គការ នានានៃសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើល ដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនាពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយ ពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវ បរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
ដោយ:គឹម យុត្ថារ៉ូ

ads banner