អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អះអាងថា ស៊ីហ្គេម នៅប្រទេសថៃ លទ្ធផ លមេដាយទទួលបានកាន់តែប្រសើរជាងស៊ីហ្គេមនៅកម្ពុជា
(ភ្នំពេញ)៖ ទោះបីមេដាយប្រាក់១ និងសំរិទ្ធ ៣គ្រឿងដែលដណ្តើមបានពីព្រឹត្តិការណ៍ប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មិនអាចស ម្រេចតាមសន្ទស្សន៍ របស់ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ី អាគ្នេយ៍ឆ្នាំ២០២៣ គឺការឈ្នះដាយមាស ១គ្រឿងសម្រាប់កម្ពុជាយ៉ាងណាក្តី ។ ប៉ុន្តែមេដាយ ៤គ្រឿងនេះ ក៏ជាសមិទ្ធផលមេដាយ មួយ ដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្នុងសហព័ន្ធ ដើម្បីទទួលបានសមិទ្ធផលមេដាយជូនជាតិ ក្នុងនាមជា ប្រទេស ម្ចាស់ផ្ទះ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ផែនការបន្ទាប់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ សហព័ន្ធនឹងខិតខំពង្រឹងគុណភា ពតាមរយៈការ សម្រួ ច ការ ហ្វឹកហាត់ទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើយ៉ាងណាឲ្យល ទ្ធផលមេដាយទទួ លបានពី ការ ប្រកួតស៊ីហ្គេម កាន់តែល្អប្រសើរជាងស៊ីហ្គេម នៅប្រទេសកម្ពុជា។

លោក បន្ថែមទៀតថា សម្រាប់ទិសដៅរបស់ស ហព័ន្ធការចង់បា នលទ្ធផលល្អ សម្រាប់ កម្ពុ ជា មិ ន ត្រឹ មតែស៊ីហ្គេម លើកទី៣៣នៅប្រទេសថៃប៉ុណ្ណោះនោះទេ ពោល សហព័ន្ធរៀបចំផែនការ លម្អិតសម្រាប់ ព្រឹត្តិកា រណ៍កីឡាយុវជនអាស៊ីដែលកម្ពុជា ទទួលធ្វើជាម្ចាស់នៅ ឆ្នាំ២០២៩ ថែម ទៀតផង។មានន័យថា សហព័ន្ធនឹង ស្វែ ងរកធនធានថ្នាល ជំនាន់ក្រោយបញ្ជូន ទៅហ្វឹក ហាត់ អភិវឌ្ឍន៍សមត្ថភាពនៅក្រៅប្រទេសរយៈពេលវែង ដើម្បី ទទួ លបានគុណភាពដណ្តើម បាន មេដាយជូនកម្ពុជា។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តកម្ពុជា ទទួលធ្វើជា ម្ចាស់ផ្ទះដែលបានបញ្ចប់កាលពីខែ ឧសភា ឆ្នាំ២០២៣កន្លងនេះ សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ ដណ្តើមបានមេដាយជូនកម្ពុជាចនួន ៤គ្រឿង ក្នុងនោះមានមេដាយប្រាក់ ១គ្រឿង និងមេដាយសរិទ្ធ ៣គ្រឿង ៕
អត្ថបទ៖ ជាវ ចន្ធូ