២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ករណី (Video Inside)

មានប្រទេសចំនួនតែ ៤ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៤៨៨ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតចំនួន ១៤៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេស ចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៥៨ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៦ករណី។ ប្រទេសចំនួន៦ គឺប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅអាស៊ាន មានចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ៨២៥ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន ៨ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុស កូវីដ១៩ សរុបមានចំនួនជាង៦៩១ លានករណី, និងការស្លាប់មានជាង៦លាន៨៩ម៉ឺននាក់៕

ads banner