សេតវិមាន៖ ណាតូបើកផ្លូវឱ្យអ៊ុយក្រែនចូលរួម ប៉ុន្តែមិនកំណត់ពេលណាឡើយ

វីលនីញូស៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន នៅថ្ងៃអង្គារនេះ បានថ្លែងថា អង្គការណាតូនឹងដាក់ចេញនូវមាគ៌ាធ្វើកំណែទម្រង់សម្រាប់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យប្រទេសនេះអាចចូលរួមសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមិនផ្តល់ការកំណត់ពេលវេលាឡើយ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន លោក ស៊ូលីវ៉ាន បានច្រានចោលការចូលរួមជាមួយអង្គការណាតូ ក្នុងករណីបន្ទាន់ណាមួយរបស់ប្រទេសអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច ដោយសារតែសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី និងថា ប្រការនេះនឹងនាំឱ្យណាតូធ្លាក់ចូលទៅក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។

លោក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងវីលនីញូសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។

ក្រៅពីបញ្ហាសមាជិកភាពរបស់អ៊ុយក្រែន បណ្តាប្រទេសណាតូក៏កំពុងពិភាក្សាអំពីវិធានការសន្តិសុខបណ្តោះអាសន្នជាក់ស្តែង ដើម្បីផ្តល់ឲ្យអ៊ុយក្រែន លើសពីជំនួយបច្ចុប្បន្នដែលកំពុងហូរចូល ដើម្បីជួយដល់យោធាអ៊ុយក្រែនវាយបកបណ្តាញកងកម្លាំងរុស្ស៊ីចេញពីទឹកដីប្រទេសខ្លួនវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner