លោក ហ្សេលេនស្គី ៖ អ៊ុយក្រែននឹងធ្វើឱ្យណាតូកាន់តែរឹងមាំ

វីលនីញូស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា អង្គការណាតូនឹងផ្តល់សន្តិសុខដល់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងធ្វើឱ្យសម្ព័ន្ធភាពយោធានេះកាន់តែរឹងមាំ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងនៅចំពោះមុខអ្នកគាំទ្រនៅទីក្រុងវីលនីញូស ប្រទេសលីទុយអានីថា ទោះបីជាទង់ជាតិអ៊ុយក្រែនត្រូវបានទម្លុះដោយគ្រាប់កាំភ្លើងក៏ដោយ… វាមានជីវិត, មានមោទនភាព និងសេរីភាព មានន័យថា ទង់ជាតិទាំងអស់នៃប្រជាជាតិអឺរ៉ុបនឹងនៅរស់, មានមោទនភាព និងសេរីភាព។

លោក ហ្សេលេនស្គី បន្តថា នៅតំបន់បាក់មូត និងនៅតំបន់សមរភូមិផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន មហិច្ឆតាឈ្លានពានរបស់រុស្ស៊ីនឹងទទួលបរាជ័យ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ថ្ងៃនេះ ខ្ញុំបានចេញដំណើរមកកាន់ទីនេះ ជាមួយនឹងជំនឿលើដំណោះស្រាយ ជំនឿលើដៃគូរបស់ពួកយើង និងជំនឿលើអង្គការណាតូដ៏រឹងមាំ។ ខ្ញុំជឿជាក់ថា អង្គការណាតូនឹងផ្តល់សន្តិសុខដល់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងធ្វើឱ្យសម្ព័ន្ធភាពយោធានេះកាន់តែខ្លាំងក្លា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner