សូឡូម៉ុនបើកស្ថានទូតក្នុងប្រទេសចិន

ប៉េកាំង៖ ប្រទេសដែនកោះសូឡូម៉ុនបានសម្រេចបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។

ប្រទេសដែនកោះសូឡូម៉ុនបានសម្រេចបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ពោលគឺបួនឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានប្រកាសពីការព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារេ និងមន្រ្តីការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកស្ថានទូតនៅក្នុងទីក្រុងប៉េកាំង។

នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារេ បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង គិតចាប់តាំងពីទីក្រុងប៉េកាំង និងទីក្រុងហូនីយ៉ារ៉ា បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ចិន និងប្រទេសដែនកោះសូឡូម៉ុននៃតំបន់ប៉ាស៊ីហ្វិក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលដែលប្រទេសទាំងពីរកំពុងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ បន្ទាប់ពីសូឡូម៉ុនបានផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដើម្បីងាកមករកចិនកាលពីបួនឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner