ពិធីរំកិលព្រះបដិមាមួយព្រះអង្គ ឡើងគង់លើបល្ល័ង្ក នៅក្នុងស្រុកសន្ទុក សម្រាប់ជាទីសក្ការៈគោរពបូជា ក្រោមដំបូលសុខសន្តិភាព

(កំពង់ធំ)៖ ព្រះបដិមាមួយព្រះអង្គ កសាងពីថ្មពួកភ្នំព្រះវិហារ មានព្រះភ្នែន ២ម៉ែត្រកន្លះ កម្ពស់ ២ម៉ែត្រកន្លះ បានប្រារព្វពិធីតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីលើករំកិលឡើងគង់លើបល្ល័ង្ក នៅបរិវេណផ្លូវបំបែក ស្របកំណាត់ផ្លូវជាតិលេខ៦ ទីរួមស្រុកសន្ទុក ជាទីសក្ការៈគោរពបូជា និងតំណាងនៃសេចក្ដីសុខរបស់ប្រជាជាតិ មាតុភូមិ ក្រោមដំបូលសុខសន្តិភាព។

ពិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីលោជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សផងដែរ ។

លោក ឯក ប្រុស អ្នកទទួលលើកការរៀបចំ និងលោកអភិបាលស្រុកសន្ទុក បានឲ្យដឹងថា ព្រះបដិមាមួយព្រះអង្គនេះ គឺកើតចេញពីទឹកចិត្តដ៏សប្បុរសរបស់លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ដែលបានបរិចាកថវិកា ជាវនាំមកតម្កល់នៅទីសាធារណៈដ៏សមរម្យមួយនេះ លើផ្ទៃដីទំហំប្រមាណ ៣ពាន់ម៉ែត្រការ៉េ មានតម្លៃសរុប ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោកជំទាវ ខៀវ ស៊ីណា ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ធានាបានការថែរក្សាសុឋសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner